នយោបាយ
ហ៊្វុនស៊ិនប៉ិច អំពាវនាវឲ្យអ្នកពាក់ព័ន្ធដាក់ភ្នាក់ងារសង្កេតការណ៍ ដើម្បីឲ្យការបោះឆ្នោតឃុំ សង្កាត់ មានសុក្រឹតភាព
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន អារ៉ាដែន បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធដាក់ភ្នាក់ងារសង្កេតការណ៍ ដើម្បីជាភ្នែកជាច្រមុះក្នុងការឃ្លាំមើលដំណើរការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឲ្យមានសុក្រឹតភាព និងយុត្តិធម៌។
លោក ញឿន អារ៉ាដែន បានថ្លែងប្រាប់កម្ពុជាថ្មីថា ដើម្បីហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានដាក់ភ្នាក់ងារ ដើម្បីសង្កេតការណ៍ឃ្លាំមើលផងដែរ ហើយលោកបានអំពាវនាវសង្គមស៊ីវិល ក៏ដូចជាគណបក្សនយោបាយដាក់ភ្នាក់ងារសង្កេតការណ៍ឲ្យបានច្រើន ដើម្បីជាភ្នែកជាច្រមុះ ចូលរួមក្នុងការឃ្លាំមើលដំណើរការបោះឆ្នោតនេះ ឲ្យមានសុក្រឹតភាព និងយុត្តិធម៌។
ទាក់ទងទៅនឹងដំណើរការបោះឆ្នោតនេះដែរ លោក ញឿន រ៉ាដែន បានអះអាងថា គណបក្សហ៊្វុនស៊ិនប៉ិចបានដាក់បេក្ខភាពដោយផ្ដោតទៅលើ ឃុំ សង្កាត់ ជាអាទិភាពមួយចំនួន ពីព្រោះបន្ទគណបក្សបន្ទាប់ពីធ្វើសមាជ ប្រកាសទទួលស្គាល់ជាផ្លូវការព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានជួបព្យុះភ្លៀងជាច្រើន នាពេលកន្លងមក ធ្វើឲ្យគណបក្សមានពេលវេលាខ្លី ដើម្បីរៀបចំឯកភាពចូលរួមដំណើរការបោះឆ្នោតនេះ។ តែទោះជាយ៉ាងណាគណបក្សមានរចនាសម្ព័ន្ធចាស់ស្ទើរតែគ្រប់ ឃុំ សង្កាត់ ទៅហើយ គ្រាន់តែថា គណបក្សមានពេលវេលាខ្លីប៉ុណ្ណោះ ធ្វើអោយការរៀបចំបេក្ខភាពមានកម្រិត និងជួបបញ្ហាក្នុងការរៀបចំ។
លោក ញឿន រ៉ាដែន បានអះអាងថា បើទោះបីជាមានបញ្ហាខ្លះៗក្នុងការដាក់បេក្ខជនក៏ដោយ ប៉ុន្តែគណបក្សបានដោះស្រាយ នៅថ្នាក់ឃុំ សង្កាត់ មិនបានបន្តពាក្យបណ្ដឹងទៅ គ.ជ.ប ទេ ហើយគណបក្ស ក៏មានទំនាក់ទំនងល្អជាមួយគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ ផងដែរ ផ្សំជាមួយមន្ត្រីគណបក្សបានយល់អំពីគោលការណ៍នៃការដាក់បេក្ខភាពនេះ។
គួររំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តិនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ ក្នុងនោះមានគណបក្សចំនួន១៧ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ បានដាក់បេក្ខភាពចូលរួមនៅក្នុងការបោះឆ្នោតនេះ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


