នយោបាយ
គណបក្សហ៊្វុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាបានចំនួន៧១៥ ឃុំ សង្កាត់
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិចបានថ្លែងប្រាប់កម្ពុជាថ្មីនាល្ងាចថ្ងៃទី២៥ ខែមីនា នេះថា នៅក្នុងដំណើរចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ដើម្បីឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គណបក្សហ៊្វុនស៊ិនប៉ិច ដាក់បេក្ខជនបានចំនួន២៥ រាជធានី ខេត្ត ស្មើ៧១៥ ឃុំ សង្កាត់ ក្នុងនោះមានបេក្ខជនសរុប៩៤០៧ នាក់ ស្រីចំនួន ៣៥៨៩។
បើតាមលោក ញឿន រ៉ាដែន ដើម្បីចូលរួម នៅក្នុងដំណើរការបោះឆ្នោតនេះ ឲ្យបានរលូន នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ គណកម្មាធិការនាយក គណបក្សហ៊្វុនស៊ិនប៉ិច បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីពិនិត្យ និងពិភាក្សា កែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគាំទ្រលើគោលនយោបាយអាទិភាព សម្រាប់ចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ។ លោកថា កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងថ្នាក់ដឹកនាំសរុបចំនួន៥៤រូប។
លោក ញឿន រ៉ាដែន អះអាងថា នៅក្នុងកិច្ចប្រជុំនេះបានសម្រេចគាំទ្រ:
ទី១. លើការកែសម្រួលបទបញ្ជាផ្ទៃក្នុងគណបក្សសមស្របតាមការដឹកនាំ របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ។
ទី២. គាំទ្រលើសេចក្តីព្រាងគោលនយោបាយអាទិភាព៩ ចំណុច សម្រាប់ចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវនឹងផ្សព្វផ្សាយ នៅពេលខាងមុខនេះ ។
ទី៣. ឯកភាពផ្ទៃក្នុង រួមរួបគ្នា សាមគ្គីគ្នា ដើម្បីគណបក្សទទួលបានជោគជ័យ និងទទួលបានអាសនៈ សាជាថ្មី៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


