នយោបាយ
លោក សុខ ឥសាន ៖ គណបក្សប្រជាជនកម្ពុជា នឹងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត នៅគ្រប់ឃុំ-សង្កាត់ចំនួន ១៦៥២
គណបក្សប្រជាជនកម្ពុជា នឹងដាក់ពាក្យស្នើសុំចុះបញ្ជីបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃស្អែកនេះ តែម្ដង។ បើតាមកាលបរិច្ឆេទរបស់ គ.ជ.ប បានឲ្យដឹងថា ការចុះទទួលពាក្យស្នើសុំ ចុះបញ្ជីបេក្ខជនគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ខែមីនា និងបញ្ចប់នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែមីនានេះថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ថ្នាក់មូលដ្ឋានឃុំ-សង្កាត់នីមួយៗ នឹងយកពាក្យស្នើសុំចុះបញ្ជីបេក្ខជន ទៅដាក់នៅគណៈកម្មការរៀបចំការបោះឆ្នោត នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២ ដែលជាថ្ងៃទីមួយ នៃការទទួលពាក្យ។ លោកថា គណបក្សប្រជាជនកម្ពុជា នឹងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត នៅគ្រប់ឃុំ-សង្កាត់ចំនួន ១៦៥២ ឃុំ-សង្កាត់ នៅទូទាំងប្រទេស។
លោក សុខ ឥសាន បានបញ្ជាក់បន្ថែមថា «យើងដឹងហើយ បទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជន បានជ្រើសរើសបេក្ខជនហ្នឹង គឺស្របទៅតាមមតិសមូហភាព នៃគណៈកម្មការបក្សខេត្ត គណៈកម្មការបក្សមូលដ្ឋាន ហើយនិងសម្រេចដោយសន្និបាត ដែលមានក្រុមការងាររួមយោបល់»។ លោកបន្ថែមទៀតថា ការជ្រើសរើសបេក្ខជនឈរបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា មានលក្ខណៈប្រជាធិបតេយ្យផ្ទៃក្នុងបក្សទូលំទូលាយ។ ដូច្នេះហើយ រាល់បេក្ខជនទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា មានលក្ខណៈសម្បត្តិ ស្របទៅតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។ គិតត្រឹមថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ គ.ជ.ប បានទទួលពាក្យស្នើសុំបង្កើតគណនី ប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ពីគណបក្សនយោបាយចំនួន ១១ ហើយ។
ចំពោះការបោះឆ្នោតនាពេលខាងមុខ ដែលអាចនឹងមានគណបក្សនយោបាយច្រើន ចូលរួមប្រកួតប្រជែងនោះ លោក សុខ ឥសាន អ្នកនាំពាក្យប្រជាជនកម្ពុជា បានលើកឡើងថា នេះជាបរិយាកាសនយោបាយនៅកម្ពុជា ដែលមានលក្ខណៈល្អប្រសើរ ទើបធ្វើឲ្យគណបក្សនយោបាយជាច្រើន ត្រៀមខ្លួនចុះឈ្មោះចូលរួមការប្រកួតប្រជែង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


