Connect with us

នយោបាយ

គ.ជ.ប ​បើក​សវនាការជំនុំជម្រះ​លើបណ្ដឹង​ ​៥ទៀត​​​​ ភាគច្រើន​ជា​បណ្តឹង​ជំទាស់​មិនឈរឈ្មោះជាបេក្ខជន​

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី ៣១ ខែមីនានេះ​ បាន​បើកសវនាការជាសាធារណៈលើបណ្ដឹង​ ក៏ដូចជាសំណុំរឿង​ចំនួន ​៥ទៀត ​​ចាប់ពី​សំណុំរឿង​លេខ ១៣៩ ដល់លេខ​១៤៣ ចុះថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២​។​

សមាសភាព នៅក្នុងក្រុមប្រឹក្សាជំនុំជម្រះ រួមមាន៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប, និងសមាជិក គ.ជ.ប ចំនួន​ ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។​

បើតាម គ.ជ.ប​ ពាក្យបណ្ដឹងទាំង​ ៥ ខាងលើនេះ មានកម្មវត្ថុ​៖ ទី១-​ ប្ដឹងសុំបដិសេធបញ្ជីបេក្ខ​ជន​ឈរឈ្មោះរបស់​គណ បក្សភ្លើងទៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងសង្កាត់​ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន​ ២ បណ្ដឹង។ និងទី២-​ ប្ដឹងជំទាស់ មិនឈរ​ឈ្មោះជាបេក្ខជនក្រុមប្រឹក្សា និង​បដិសេធបញ្ជីបេក្ខជន ឈរឈ្មោះរបស់​គណបក្សភ្លើង​ទៀន សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញចំនួន ​៣ បណ្ដឹង​។

បើតាមលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការដោះស្រាយបណ្តឹង​របស់ គ.ជ.ប មានពេលវេលា​រហូត​​ដល់​ថ្ងៃទី ៦ ខែមេសាខាងមុខ។ ដូច្នេះថ្ងៃទី ៦ ខែមេសា​ គឺជាកាលបរិច្ឆេទចុងក្រោយ​ នៃការដោះស្រាយ ហើយបញ្ជីបេក្ខជនផ្លូវការ នឹងត្រូវរួចរាល់នៅពេលនោះ៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម