នយោបាយ
ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតសមាជិកសមាជិកាគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងចូលរួមដង្ហែក្បួនឃោសនាទាំង៨ក្រុងស្រុកមានចំនួនជាង ៥ ម៉ឺននាក់
កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នេះបានថ្លែងថា នៅថ្ងៃបញ្ចប់នេះសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ក្រុងស្រុកទាំង៨ បានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សរុបមានចំនួនជាង៥នាក់។

ឯកឧត្តមប្រធានគណបក្សបានបន្តថា ប្រធានក្រុមបក្ស និងប្រធានសាខាបក្សគ្រប់មូលដ្ឋាន ត្រូវជំរុញសមាជិក និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យទៅចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី០៥ ខែមិថុន ខាងមុខនេះអោយបានគ្រប់ៗ គ្នា ។ ការបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺដើម្បីទទួលបានការអភិវឌ្ឍន៍នៅ ក្នុងមូលដ្ឋានលើគ្រប់វិស័យ ។មានគណបក្សប្រជាជន គឺមានការឯកភា ពជាតិ មានសុខសន្តិភាព។

គណបក្សប្រជាជនជារបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីប្រជាជន ដោយសារប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រ ជាជនគ្រប់កាលៈទេសៈ។

ឯកឧត្តមបានបញ្ជាក់ទៀតថា យោងតាមរបាយការណ៍របស់គណបក្សគ្រ ប់ក្រុងស្រុក បានឱ្យដឹងថាក្បួនដង្ហែឃោសនាក្នុងថ្ងៃបញ្ចប់នេះ គឺមានសមាជិកសមាជិកា និងប្រជាពលរដ្ឋចូលរួមយ៉ាងគគ្រឹកគគ្រេងគ្រប់ឃុំសង្កាត់និងក្រុងស្រុក លើសផែនការដែលបានគ្រោងទុក ដែលអាចវាយ តម្លៃបានថា ប្រជាពលរដ្ឋយើងភាគ ច្រើនហួសពីការស្មានបានគាំទ្ររកគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមក៏សូមថ្លែងអំណរគុណយ៉ា ងជ្រាលជ្រៅផងដែរផងដែរ ដល់សមាជិកសមាជិកាទាំងអស់ និងគ្រប់ថ្នាក់ដឹកនាំសាខាបក្ស ក្រុង ស្រុកសូមបានសេចក្តីសុខគ្រប់ប្រការនិងមានជោគជ័យគ្រប់ភារកិច្ច។ ជយោ! គណបក្សប្រជាជនកម្ពុជា ជយោ!សន្តិភាព៕
ដោយ ៖ ឈៀងថារិទ្ធ





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


