នយោបាយ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ គ្រោងយាងទៅចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី ២៣ តុលាខាងមុខ
នៅថ្ងៃទី ២៣ ខែតុលាខាងមុខនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គ្រោងយាងទៅចុះឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងសង្កាត់វាលស្បូវ។

កាលពីការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥កន្លងទៅនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មិនបានបោះឆ្នោតនោះទេ ដោយសារព្រះអង្គម្ចាស់ មិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយ។ មូលហេតុ ដែលមិនបានចុះឈ្មោះបោះឆ្នោត ក៏ព្រោះតែព្រះអង្គម្ចាស់ តែងតែគង់នៅជាមួយព្រះបិតា ដែលកំពុងប្រឈួនខ្លាំង នៅប្រទេសបារាំងអំឡុងឆ្នាំ ២០២១ រហូតដល់ការចុះឈ្មោះបោះឆ្នោត បានបិទបញ្ចប់។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែតុលានេះថា តាមគម្រោងនៅរសៀលថ្ងៃទី ២៣ ខែតុលាខាងមុខនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ គ្រោងយាងទៅចុះឈ្មោះបោះឆ្នោត នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកថា «ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកមានបំណងទៅចុះឈ្មោះ នៅវេលាម៉ោង ២រសៀល ថ្ងៃទី ២៣ ខែតុលា នៅការិយាល័យសង្កាត់វាលស្បូវ»។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យដឹងបន្តថា មកដល់ពេលនេះ គណបក្សហ៊្វុនស៊ិនប៉ិច បានត្រៀមខ្លួនរួចរាល់ហើយ នៅក្នុងការចុះពង្រឹងតាមមូលដ្ឋាន ក៏ដូចជាការរៀបចំរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ខាងមុខនេះ។
លោក ញឿន រ៉ាដែន បានបន្ថែមថា «កាលពីថ្ងៃទី ១៣ តុលា គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានបើកកិច្ចប្រជុំគណៈកម្មការនាយក និងប្រជុំជាមួយថ្នាក់ខេត្ត ថ្នាក់ស្រុក ហើយនឹងក្រុមការងារទាំងអស់ ដើម្បីកំណត់នូវយុទ្ធសាស្រ្ដ និងពង្រឹងនូវសកម្មភាពចុះមូលដ្ឋាន ក៏ដូចជាការចងក្រងនូវក្រុមការងារជាដើម ដើម្បីធ្វើយ៉ាងណាឲ្យគណបក្សហ៊្វុនស៊ិនប៉ិច កាន់តែរឹងមាំ ជាពិសេសពង្រឹងយុវជននៅតាមបណ្ដារាជធានី-ខេត្ត»។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។ ចំណែក ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៣៩ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


