លោកស្រី មូរ សុខ​ហួរ ប្រកាស​លើក​ពេល​មកកាន់​កម្ពុជា ខណៈ​ថ្ងៃ​កំណត់​ជិត​ចូល​​មកដល់​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

លោកស្រី មូរ សុខ​ហួរ ប្រកាស​លើក​ពេល​មកកាន់​កម្ពុជា ខណៈ​ថ្ងៃ​កំណត់​ជិត​ចូល​​មកដល់​

Published

on

​តាម​គម្រោង ដែល​បាន​គ្រោងទុក​លោកស្រី មូរ សុខ​ហួរ និង​ក្រុម​អ្នក​ហែរ​ហម ដែលជា​អតីត​មេដឹក នាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចេញដំណើរ​មកកាន់​កម្ពុ​ជា​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ ២០២១​ខាងមុខ ប៉ុន្តែ​គម្រោង​នេះ​បាន​ផ្អាក​ទៅវិញ ដោយ​សំអាងថា ក្រុមហ៊ុន​អាកាសចរណ៍​បាន​ផ្អាក​ដំណើរ ការ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​០២ ខែមករា មុននេះ​។​

បើតាម​សេចក្តី​ជូន​ព័ត៌មាន​នោះ​បញ្ជាក់ថា ក្នុងករណី​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines ដែល​ត្រូវ​ចេញដំណើរ​ពី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​ខាងមុខ​មិនមាន​ការប្រែប្រួល​នោះ លោកស្រី មូរ សុខ​ហួរ និង​ប្រតិភូ​អមដំណើរ នឹង​មកដល់​ព្រលានយន្តហោះ​អន្តរ ជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​០៥ និង​៣៥ នាទី​ល្ងាច តាម​ជើងហោះហើរ​លេខ​SQ500B ប៉ុន្តែ​ការប្រកាស​ផ្អាក​ត្រឡប់មក​កម្ពុជា​នេះ ត្រូវបាន​អ្នកនាំពាក្យ​អះអាងថា គម្រោង​​រប​ស់​លោកស្រី មូរ សុខ​ហួរ មិន​ខុសពី​គម្រោង​រប​ស់​ប្រធាន​របស់គាត់ លោក សម រង្ស៊ី នោះទេ​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​យាយ​ហួរចូលមក ក្នុង​ស្រុក​ខ្មែរ នៅក្នុង​អារម្មណ៍​ដូច​លោក​ប្រធាន​របស់គាត់ នេះ​គឺជា​វប្បធម៌​ក្លាហានរ​បស់ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ? “​។ បើតាម​លោក សុខ ឥសាន នៅពេលនេះ​សមត្ថកិច្ច​កម្ពុជា​បង្កើន​វិធានការ​ណ៍ច្បាប់​ចំពោះ​បញ្ហា​ជំងឺ​កូ​វីដ​១៩​ផង និង​ក្រុម​ជនល្មើស​ច្បាប់​ផង ដើម្បី​ធានា​ការពារ​សន្តិភាព សន្តិសុខ​សង្គម និង​សុខភាព​ប្រជាជន​កម្ពុជា​។​

​លោក សុខ ឥសាន ថា នៅពេលនេះ​ជា​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ អ្នកណា​ក៏ដោយ​ឲ្យ​តែ​មក​ដល់​ព្រំដែន នឹងត្រូវ​ចាប់​ទុក​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ដោយ​មិន​លើកលែង មានរឿង​អី​ផ្សេងទៀត​សឹម​គិត​ក្រោយ​៕

អត្ថបទ ៖ កោះ​កែវ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ13 mins ago

តុលា​កា​រប​ញ្ជា​ឲ្យ​នាំខ្លួនលោកស្រី​ឧកញ៉ា​ អ៊ាន​ សៀវម៉ី ប​ន្ទា​ប់​ពី​មិន​ចូល​បំភ្លឺតាមការកោះហៅ

ព័ត៌មានជាតិ21 mins ago

របាយការផ្លូវការ ប្រជាជនកម្ពុជា​កើនជាង ២ លាន​នាក់ ខេត្ត​ក្រុង ៤ មាន​ចំនួនប្រជាជនច្រើនជាងគេ

ព័ត៌មានជាតិ30 mins ago

សម្តេចតេជោ និងមន្ត្រីរដ្ឋាភិ​បា​ល​ជាច្រើនរូបបន្តកាត់ប្រាក់ខែ ដើម្បី​​ទប់ស្កាត់ជំងឺកូវីដ១៩

ព័ត៌មានជាតិ42 mins ago

ឆ្នាំ​ប្រលងបាក់ឌុបហើយ យុវតី​ម្នាក់ ត្រូវ​ឆ្មា​ខាំ​រហូត​ចេញអាការៈ និងដេញ​ខាំ​គេគ្រប់គ្នា

ព័ត៌មានជាតិ44 mins ago

ផ្ទះ​៨​ខ្នង​ជា​អំណោ​យរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​បានប្រគល់ជូន​​ពលរដ្ឋ​ ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services