ព័ត៌មានអន្ដរជាតិ
លោក ភិថា បញ្ជាក់រឿងស្នេហាម្ដងទៀតថា ទ្វារបេះដូងនៅតែបើកចំហ
លោក ភិថា លីមចារើនរ៉ាត់ បានបញ្ជាក់ច្បាស់ៗជាថ្មីម្ដងទៀតថា លោកពិតជាគ្មានគូស្នេហ៍ដូចពាក្យចចាមអារ៉ាមដែលលេចឮកន្លងមកនោះទេ ខណៈពេលនេះត្រូវមើលថែកូនស្រីជាចម្បង និងមិនបានបិទទ្វារបេះដូងឡើយ។

កាលពីថ្ងៃទី២៦ ខែសីហានេះ អំឡុងពេលដែលលោក ភិថា លីមចារើនរ៉ាត់ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ធ្វើទស្សនកិច្ចនៅស្រុក Khao Chamao ខេត្ត Rayong ដើម្បីជួយ Yo-Phongsathorn Sornphetnarin បេក្ខជនមណ្ឌល៣ ធ្វើយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញា។
យ៉ាងណាមិញ ក្រោយសម្រាកពីយុទ្ធនាការបោះឆ្នោត ក្រុមការងារគណបក្សនិងលោកបានឈប់នៅភោជនីយដ្ឋានក្បែរផ្លូវ ដើម្បីទទួលទានអាហារថ្ងៃត្រង់។ ដោយក្នុងនោះ លោកភិថាបានឆ្លៀតជជែកជាមួយអ្នកសារព័ត៌មានលើបញ្ហាផ្សេងៗ ព្រមទាំងចំណងមិត្តភាពផ្ទាល់របស់លោកផងដែរ។
ដោយសារតែជាឱកាសល្អ ទើបក្រុមអ្នកយកព័ត៌បានជជីកសួរពីរឿងស្នេហា ស្របពេលដែលមេដឹកនាំគណបក្យចលនាឆ្ពោះទៅមុខរូបនេះ បានប្រាប់ពួកគេថា អាចសួរលោកបានមិនថាជាបញ្ហានយោបាយបច្ចុប្បន្ន ឬផ្ទាល់ខ្លួននោះទេ
ជាមួយគ្នានោះដែរក្រុមអ្នកយកព័ត៌មានបានសួរចំៗពាក់ព័ន្ធនឹងបញ្ហាបេញដូង តើមកដល់ពេលនេះលោកគិតយ៉ាងម៉េចដែរ? បុរសវ័យ៤២ឆ្នាំរូបនេះបានឆ្លើយដោយមិនចាំបាច់គិតយូរថា “ខ្ញុំមិនបាននិយាយជាមួយអ្នកណាជាពិសេសទេ ឥឡូវនេះខ្ញុំនៅមានសេរីភាពនៅឡើយ។ មិនបានបិទទ្វារបេះដូង និងនៅតែជឿជាក់ថា ស្នេហាតែងតែស្រស់ស្អាតជានិច្ច”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងទេថា អ្នកនយោបាយថៃរូបណាដែលមានអ្នកតាមលើបណ្ដាញសង្គមហ្វេសបុកច្រើនជាងគេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


