ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ ថៃ ប្រាប់ពីគោលបំណង បើទទួលបានលុយ ១ ម៉ឺនបាតពីរដ្ឋាភិបាលថ្មី
គម្រោងរបស់គណបក្សភឿថៃក្នុងការផ្តល់ទឹកប្រាក់ឌីជីថលចំនួន ១ម៉ឺនបាត (Digital Wallet) ជូនប្រជាជនថៃគ្រប់រូបដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ពេលនេះបានក្លាយនិន្នាការវាយលុកពេញបណ្ដាញអ៉ិនធើណេត។

ទឹកប្រាក់ឌីជីថល១ ម៉ឺនបាត ដែលផ្ដល់ដោយគណបក្សភឿថៃកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោក សេតថា ថាវីស៊ីន ក្លាយជានាយករដ្ឋមន្ត្រីទី ៣០ ហើយក៏រំពឹងថា រូបិយប័ណ្ណឌីជីថលនឹងត្រូវបានអនុវត្តនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។
ជាក់ស្ដែងក្នុងអំឡុងពេលនេះ បន្ថែមពីការជជែកវែកញែក ប្រជាជនកំពុងស្វែងរកព័ត៌មានអំពីលុយឌីជីថល១ ម៉ឺនបាតដែលមានលក្ខខណ្ឌ របៀបទទួលបាន ដើម្បីងាយស្រួលយកទៅចាយក្នុងគោលបំណងសំនខាន់ៗ។ ក្នុងនោះមានមនុស្សជាច្រើនបានបញ្ចេញមតិដោយការស្រមើស្រមៃជាមុនថា ប្រសិនបើអ្នកទទួលបានលុយឌីជីថល១ ម៉ឺនបាត តើអ្នកមានគម្រោងប្រើប្រាស់វាដោយរបៀបណា? ស្របពេលដែលមនុស្សមួយចំនួនធំ ចង់ចាយលើវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេ។
ទោះយ៉ាងណាក៏ដោយ គណបក្សភឿថៃក៏ធ្លាប់បានបញ្ចាក់ថា លុយឌីជីថល១ម៉ឺនបាត អាចទិញឧបករណ៍ប្រើប្រាស់គ្រប់ប្រភេទដូចជា អាហារ, ទឹកផឹក, ឱសថ, សាប៊ូ, ប្រេងបន្លែ, ទឹកត្រី, គ្រឿងទេស ព្រមទាំងបរិក្ខារវិជ្ជាជីវៈជាដើម។
សរុបជារួម ទឹកប្រាក់ឌីជីថល១ម៉ឺនបាត មានគោលបំណងអនុញ្ញាតឲ្យមនុស្សទិញទំនិញប្រើប្រាស់គ្រប់ប្រភេទ ប៉ុន្តែមិនអាចទិញរបស់របរដូចជា ស្រា ស្រាបៀរ គ្រឿងញៀន និងមិនអាចសងបំណុលបានទេ។ លើសពីនេះ មាស ឬទូរសព្ទដៃវាមិនស្ថិតក្នុងប្រភេទផលិតផលប្រើប្រាស់នោះទេ។ ដូច្នេះ ប្រជាជនថៃត្រូវរង់ចាំការប្រកាសពីរដ្ឋាភិបាលបក្សភឿថៃម្ដងទៀតប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការផ្តល់ប្រាក់១ម៉ឺនបាត ដល់ជនជាតិថៃ នឹងជំរុញកំណើន GDP ពី៥ទៅ៧% នៅឆ្នាំក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


