អាជីព
៤ យ៉ាង ត្រូវចេះសម្រាប់យុវជន២០ឆ្នាំផ្លាយ ដើម្បីឲ្យជីវិតប្រសើរឡើង
អាយុ ២០ ឆ្នាំផ្លាយ ជាវ័យដែលត្រូវប្រឡូកនឹងរឿងនានាក្នុងសង្គម។ វាជាវ័យដែលយុវជនត្រូវរៀនសូត្រ ហាត់ពត់លត់ដំ និងរៀបចំផែនការជីវិតសម្រាប់ពេលអនាគត។ វ័យនេះ បើហ៊ានតែធ្វេសប្រហែស ពេលចាស់ទៅច្បាស់ជារស់មិនស្រួលឡើយ តែបើចេះចាត់ចែងបានល្អ ជោគជ័យមុខតែមិនទៅណាពីយើងទេ។
ដូច្នេះតើត្រូវរៀនអ្វីខ្លះ ក្នុងយុវភាព?
១. ស្វែងរកចំណូលចិត្តរបស់ខ្លួន
ស្ថិតក្នុងវ័យនេះ ដល់ពេលត្រូវស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ថា យើងចូលចិត្តអ្វី ហើយចង់ធ្វើអ្វីឲ្យប្រាកដ។ វាជាពេលដែលត្រូវចាប់ឲ្យបាននូវជំនាញអ្វីមួយដែលពេញចិត្ត ដើម្បីអាចរកចំណូលឲ្យខ្លួនបាន។
បើវ័យប៉ុណ្ណេះហើយ នៅតែតែលតោល មិនដឹងខ្លួនជានរណាទៀត ពេលខាងមុខក៏ពិបាកទទួលជោគជ័យ និងមិនអាចស្វែងរកសុភមង្គលសម្រាប់ខ្លួនឯងពិតប្រាកដឡើយ។
២. ចេះជំនាញគោលច្បាស់លាស់
ទោះបីយើងជាអ្នកធ្វើការ ឬជាអ្នកជំនួញក៏ដោយ ចាំបាច់ត្រូវមានជំនាញគោលមួយដែលអាចប្រើបានក្នុងស្ថានការណ៍រកស៊ី ឬក្នុងអាជីពរបស់ខ្លួន។ បើយើងជាអ្នកធ្វើការជំនាញមិនអាចខ្វះបាន គឺជំនាញវិជ្ជាជីវៈដូចជា គណនេយ្យករ អ្នកច្បាប់ គ្រូបង្រៀន ឬពេទ្យ។ ល។ ប៉ុន្តែបើជាអ្នករកស៊ី ហោចណាស់ត្រូវចេះជំនាញទំនាក់ទំនង ការចរចារ ការដោះស្រាយហានិភ័យ ឬគ្រប់គ្រងជាដើម។
៤. ចេះជំនាញគ្រប់គ្រងលុយ
ជំនាញគ្រប់គ្រងលុយ ពុំមែនជាជំនាញសាមញ្ញ ព្រោះការចាយវាយខ្ជះខ្ជាយ មិនចេះទុកដាក់ អាចមានឥទ្ធិពលទៅលើជីវិតនៅថ្ងៃក្រោយ។ យើងអាចក្ររហាម ឬមានស្ដុកស្ដម្ភក៏អាស្រ័យលើគ្រប់គ្រប់ហិរញ្ញវត្ថុនេះឯង។ យុវវ័យ ២០ ឆ្នាំផ្លាយ ត្រូវរៀនឲ្យចេះបែងចែកលុយដូចជា សម្រាប់ចាយវាយ សន្សំ ឈឺថ្កាត់ រកស៊ីវិនិយោគ ឬសម្រាប់ពេលខ្លួនចាស់ទៅ។
៤. ចេះកសាងបណ្ដាញ
គ្រប់គ្នាសុទ្ធតែមានឱកាស ប៉ុន្តែវាក្លាយជារបស់យើងឬអត់ លុះណាតែយើងចេះកសាងបណ្ដាញ។ ប្រវត្តិបុគ្គលជោគជ័យច្រើនរូប មិនមែនចាប់ផ្ដើមដោយប្រឹងប្រែងតែម្នាក់ឯងនោះទេ ពួកគេសុទ្ធតែមានទំនាក់ទំនងជាមួយបុគ្គលមានចំណេះដឹង និងបទពិសោធន៍ទាក់ទិននឹងប្រយោជន៍របស់ខ្លួនគេ។ បណ្ដាញមានសារសំខាន់បំផុតចំពោះយុវវ័យ មិនថាទើបប្រឡូកការងារ ឬកំពុងជួញដូរ ហើយមនុស្សស្ទើរតែគ្រប់គ្នាដែលយើងជួប សុទ្ធតែជាបណ្ដាញទាំងអស់៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ Inside
ចុចអាន៖៥ យ៉ាងលើកកម្ពស់ក្រមសីលធម៌រឹងមាំនៅក្នុងអង្គភាព
ចុចអាន៖មេដឹកនាំល្អ ចេះកសាងប្រព័ន្ធការងារដែលគ្មានអារម្មណ៍ថា ហត់នឿយ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង