អាជីព
មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែងគ្រោងចុះបញ្ជីក្រឡានស្ទឹងត្រែងដើម្បីរក្សាមុខរបរដូនតា
មន្ទីរវប្បធ៌មបានរៀបចំចុះបញ្ជីផលិតផលក្រឡានប្រចាំតំបន់របស់ប្រជាពលរដ្ឋនៅភូមិហាងឃូបាន សង្កាត់សាមគ្គី ដើម្បីជួយទ្រទ្រង់ ផ្នែកទីផ្សារ និងបានរក្សានូវមុខរបរដូនតាសម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកស្រី ញ៉ើត សារឿន ប្រធានមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងបានបង្កើតមុខរបរមានកេរ្តិ៍ឈ្មោះល្អអាចរក្សាទុក និងបង្ហាត់បង្រៀនដល់កូនចៅជំនាន់ក្រោយបន្តទៀត។
លោកស្រីបន្តថា៖ មន្ទីរវប្បធម៌នឹងពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំបំពេញបែបបទសម្រាប់បញ្ជូនទៅថ្នាក់ក្រសួង សុំចុះបញ្ចីកម្មសិទ្ធបញ្ញា និងបង្កើតជាសហគមន៍ក្រឡានដើម្បីជួយទ្រទ្រុងមុខរបរមួយនេះឱ្យអតិថិជនគាំទ្រ និងឱ្យបងប្អូនប្រជាពលរដ្ឋផលិតលក់ជាអចិន្ត្រៃប្រចាំក្នុងតំបន់ និងនាំចេញទៅទីផ្សារក្រៅខេត្តផងដែរ។

លោកស្រី វាសនា ចិន្តា អ្នកដុតក្រឡាននៅភូមិហាងខូបានសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានអះអាងថា៖ មុខរបរនេះលោកស្រីបង្កើតឡើងរយៈពេលជាង២០ឆ្នាំមកហើយ បច្ចុប្បន្នភាគច្រើនភ្ញៀវទេចរនិយមទិញច្រើនជាងអ្នកក្នុងស្រុក។
លោកស្រីបន្តថា៖ ពួកគាត់មានគ្នាប្រមាណតែជាង២០គ្រួសារតែប៉ុណ្នោះបាននាំគ្នាផលិតក្រឡាននេះហើយបច្ចុប្បន្ននៅលស់តែ៤ទៅ ៥ គ្រួសារទេនៅបន្តផលិត ដោយសារគ្រួសារផ្សេងទៀតគាត់ទៅចាប់យកមុខរបរថ្មី ដោយសារពិបាករកឬស្សីមកផលិត។

លោក ផាន់ ប៊ុនសាន ភ្ញៀវទេសចរ មកពីរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ក្រឡានផលិតនៅខេត្តស្ទឹងត្រែងមានរសជាតិឆ្ងាញ់ម្យ៉ាងម្នាក់ដោយអ្នកផលិតធ្វើគ្រឿងផ្សំខុសពីក្រឡាននៅខេត្តក្រចេះហើយមានតំលៃតែ ៨.០០០ រៀល តែប៉ុណ្ណោះ ចំណែកក្រឡានខេត្តក្រចេះមានរស់ជាតិផ្អែម តម្លៃខ្លះ ៨.០០០ រៀលទៅ ១០.០០០រៀលក្នុងមួយគីឡូក្រាម។
លោកបន្តថា៖ ការកែច្នៃឱ្យមានរសជាតិឆ្ងាញ់បែបនេះ បានធ្វើឱ្យអតិថិជនចូលចិត្តបរិភោគនិងទិញទៅផ្ញើមិត្តភក្តិបន្ថែមទៀត។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងបានខិតខំបង្កើតស្មាដៃប្រចាំតំបន់រៀងៗខ្លួនដូចជា៖ អ្នកភូមិហាងខូបានដុតក្រឡានលក់ ភូមិព្រែកវេចនំអន្សមជ្រូកឆ្ងាញ់ និងអ្នកភូមិស្ពានថ្ម ផលិតណែមធ្វើពីត្រីធម្មជាតិ ដែលជាចំណែក មួយបានលើកស្ទួយជីវភាពរស់នៅផង និងរក្សាកេរ្ត៍ឈ្មោះ និងស្នាដៃផងដែរ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន