អាជីព
តាមពិត ជោគជ័យ ឬបរាជ័យក្នុងអាជីព អាចទស្សន៍ទាយដឹងមុនបាន
តើជោគជ័យពិតជាអ្វីមួយដែលមនុស្សគ្រប់គ្នាអាចទាយដឹងមុនពិតមែន?
បុគ្គលជោគជ័យជាច្រើន និយាយថា មុនពេលជោគជ័យ ពួកគេបានដឹងជាស្រេចហើយថាគេ«នឹងជោគជ័យ» ដែលជាសេចក្តីអះអាងនៅក្នុងដួងចិត្តមុនពេលអាចទៅពោលធានាចំពោះអ្នកណាម្នាក់ ដៃគូរកស៊ី ម្ចាស់មូលនិធី ចៅហ្វាយឬអ្នកណាក៏ដោយឱ្យព្រមជឿលើយើងនិងវិនិយោគជាមួយយើង។
ធ្វើយ៉ាងណាអាចបង្កើតសំឡេងទំនុកចិត្តនេះក្នុងដួងព្រលឹងយើងសិន? ឆ្លើយសំណួរនេះ សេដ្ឋីជាច្រើនបានអះអាងថា វិធីសាស្ត្រគឺសាមញ្ញ៖
១ បិទទ្វារទាំងអស់មិនទទួលពាក្យបរាជ័យ

សូម្បីកំពុងលំបាក និងជួបបរាជ័យគេនៅតែចាត់ថាវាជាអ្វីមួយដែលមានតម្លៃ អាចបង្កើនការការងារមានប្រយោជន៍ ដូចជា ទុកថា បទពិសោធន៍ ទុកថា មេរៀនទុកថា គន្លឹះ។ល។ ជាទូទៅពួកគេចង់រក្សារូបភាពជាអ្នករឹងមាំបំផុតនៃមិនថាពេលវេលាបរាជ័យ ឬក្រោមលក្ខខណ្ឌខកបំណងណាមួយ។ ពួកគេនិយាយថា មនុស្សដែលសន្មតតួនាទីខ្លួន ថាមិនមែនជាមនុស្ស«ចាញ់»នឹង«ឈ្នះ»ដោយស្វ័យប្រវត្តិ។
២ ការតស៊ូជាសកម្មភាពមានៈធំជាងគេ
មនុស្សខ្លះមានៈមិនត្រូវរឿងគឺមានៈការពារគំនិតខុស របស់ខ្លួនឯពួកមនុស្សជោគជ័យមានៈថាគេត្រូវតែតស៊ូ រហូតដល់ដឹងថាគេធ្វើបានអ្វីលើសពីនេះទៀត។
ភាពខ្លាំងនានាលើលោកដែលយើងឃើញអស្ចារ្យនឹងធ្លាប់គិតថាពិបាកធ្វើបាន តាមពិតកើតចេញពីការតស៊ូ។ នៅពេលណាមួយដែលយើងរៀនមើល ឃើញនឹងឲ្យតម្លៃលើការតស៊ូ ដូចពេលហាត់ប្រាណ គឺលំបាកនិងឈឺចាប់ផង អ្នកខ្លះបោះបង់ចោលតែអ្នកមានៈនឹងបានជោគជ័យ។
កុំប្រៀបធៀបការតស៊ូរបស់យើងទៅនឹងអ្នកដទៃព្រោះរាងកាយយើងមិនដូចគ្នា គេហាត់មួយខែស្អាត យើងអាចត្រូវការបីខែ។ កុំធ្លាក់ទឹកចិត្តដោយសារភាពជោគជ័យរបស់អ្នកដទៃក្នុងអាជីពឬក្នុងជីវិត ព្រោះគ្រប់គ្នា មានលក្ខខណ្ឌជោគជ័យខុសគ្នា ហើយអ្នកជោគជ័យពិតគឺអ្នកដែលមិនធ្លាប់បោះបង់ចោលកណ្ដាលទី។
៣ មានសេចក្តីសង្ឃឹមក្នុងបុគ្គលិកលក្ខណៈ

ក្តីសង្ឃឹមអាចឲ្យយើងមើលឃើញមានពន្លឺទោះបីកំពុងស្ថិតភាពងងឹតក៏ដោយ ។ គ្រប់មនុស្សទាំងអស់តែងបាន ឬនឹង ឆ្លងកាត់ដំណាក់កាលព្យុះព្យោមារនៃជីវិតដំណំៗយ៉ាងហោចណាស់ម្តងក្នុងជីវិតហើយការឆ្លើយតបដំបូងរបស់យើងចំពោះរឿងទាំងនោះគឺប្រើអារម្មណ៍។
ពេលទុក្ខសោកកំពុងមានឥទ្ធិពលខ្លាំង យើងមានអារម្មណ៍ថាសោកសៅពិបាកប្រើចំណេះ បទពិសោធន៍មកកាត់ក្ដីណាស់ ដោយសារកំពុងរងដោយអារម្មណ៍រំជួលចិត្ត។ យើងនឹងងាយអស់សង្ឃឹមនៅពេលយើងឈប់ជឿជាក់លើខ្លួនឯង។
ការជឿជាក់ខ្លួនឯង គឺជារឿងដែលមានឥទ្ធិពលបំផុតមួយក្នុងការតតាំងនឹងបរាជ័យទុក្ខវេទនា។
ប្រសិនបើអ្នកវិទ្យាសាស្ត្រគ្រប់រូបដែលបានបង្កើតអ្វីមួយឡើងមក ដ៏មានតម្លៃលើសលប់នៅក្នុងពិភពលោកនេះ ហើយមិនបានជឿជាក់លើគំនិតខ្លួនគេតាំងពីដំបូង យើងនឹងមិនមានលំហរអ៊ីនធើណេតប្រើនោះទេ។ បេសកកម្មនៅភពព្រះអង្គារក៏នឹងបានត្រឹមជាក្តីសុបិន្តរវើរវាយដែរ។ ដោយសារតែយើងជឿជាក់ថាអាចទៅរួច ទើបអាចសំរេចបាន៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ gpsaediboard
ចុចអាន៖វិធី ៥ យ៉ាងដើម្បីឲ្យអតិថិជនចងចាំនិងជាប់ចិត្តលើផលិតផលរបស់យើង
ចុចអាន៖រៀនគូសផែនទីអាជីពទៅជានាយកប្រតិបត្តិក្នុងរវាងពេល ៥ ឆ្នាំខាងមុខ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


