សន្តិសុខសង្គម
អាជ្ញាធរខណ្ឌ៧មករា ដឹកនាំមន្រ្តីជំនាញចុះពិនិត្យការរុះរើសំណង់សង់រំលោភចំណីផ្លូវសាធារណៈចំណុចសាលាជ័យថាវី
អាជ្ញាធរខណ្ឌ៧មករា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការរុះរើសំណង់ដែលបានសាងសង់រំលោភបិទផ្លូវសាធារណៈនៅបរិវេនសាលាជ័យថាវី ក្នុងសង្កាត់វាលវង់ ដែលបង្កឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់សិស្សានុសិស្សប្រចាំថ្ងៃ ជាពិសេសសម្រាប់ជួយសង្រ្គាះពេលមានអគ្គិភ័យកើតជាយថាហេតុ។


លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងតាមការណែនាំពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា កំឡុងការអនុវត្តការចុះរុះរើនេះ អាជ្ញាធរនៃរដ្ឋបាលខណ្ឌ មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋណាដែលបន្តការរំលោភបំពានហើយមិនចូលរួមសហការក្នុងការរុះរើជាមួយអាជ្ញាធរនោះឡើយ។

អ្នកស្រី ស្រ៊ុន ផុន ជាប្រជាពលរដ្ឋរស់នៅខាងក្រោយសាលាជ័យថាវី បានលើកឡើងថា ចំពោះទីតាំងនេះគាត់រស់នៅយូរមកហើយ ហើយការសាងសង់របងបិទនេះ គ្រាន់តែធើ្វបណ្ដោះអាសន្នប៉ុណ្ណោះ គាត់ក៏ដឹងថា គាត់បានសាងសង់របងនៅលើចំណីផ្លូវសាធារណៈរបស់រដ្ឋ ហើយបើពេលណារដ្ឋត្រូវការអភិវឌ្ឍន៍ គាត់យល់ព្រមសហការក្នុងការរុះរើចេញតែម្ដង។ អ្នកស្រីបានបន្តទៀតថា នៅពេលឃើញមានការអភិវឌ្ឍន៍ពង្រីកផ្លូវដូច្នេះ គាត់សប្បាយចិត្តដោយសារការលក់ដូរក៏មានភ្ញៀវច្រើនតាមនឹងដែរ មួយវិញបើសិនជាមានហេតុការអី្វមួយកើតឡើងក៏ងាយស្រួលដល់រថយន្តសង្រ្គាះចេញចូល ជួយបានទាន់ពេលវេលា។

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៥ មកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សំណង់នេះ បានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ ដោយការដាក់កង់ ម៉ូតូពាសពេញផ្លូវ។ សំណង់ដែលសង់បិទផ្លូវបែបនេះ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្រ្គោះនានានៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ៕
អត្ថបទ៖ ម៉េង





-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


