សន្តិសុខសង្គម
ឆេះផ្ទះគ្រូទាយផ្អើលអ្នកជិតខាងនិងសមត្ថកិច្ចជួយអន្តរាគមន៍
ផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលម្ចាស់ផ្ទះជាគ្រូទាយជោជតារាសីម្នាក់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៥៦៦ ផ្លូវ៦០K ភូមិតាងួនទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ ទេព បូរី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរគ្រូទាយ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានផ្សែងហុយចេញពីបង្អួចបន្ទប់ផ្នែកខាងក្រោយផ្ទះនៃជាប់ទី២ ភ្លាមនោះក៏មានការភ្ញាក់ផ្អើលទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
ផ្ទះខាងលើជាប្រភេទថ្មបេតុង ទំហំ៥ម៉ែត្រ x ២០ម៉ែត្រ ខូចខាតសម្ភារៈ កង្ហារ៣គ្រឿង , ពូកចំនួន២, ។
ជុំវិញករណីគ្រោះអគ្គិភ័យខាងលើសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យការិយាល័យពន្លត់និងបង្ការគ្រោះអគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៣គ្រោះក៏រលត់ទៅវិញ ដោយមិនរាលដាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះទេ និងមិនបង្កឱ្យមនុស្សរងរបួសដែរ ខូចខាតសម្ភារៈមួយចំនួនតែប៉ុណ្ណោះ។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើបណ្តាលឱ្យពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ៖ សុខា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ