សន្តិសុខសង្គម
ករណីចោរហែកជញ្ជាំងលួចទូរសព្ទដៃជិត១០០គ្រឿង សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ
បាត់ដំបង ៖ បើតាមលោកប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់បានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកានេះថាជុំវិញករណីលោកចោរបានហែកជញ្ជាំងចូលលួចយកទូរសព្ទដៃអស់ជិត១០០គ្រឿងពីក្នុងហាងមួយកន្លែង នៅកណ្ដាលអធ្រាត្រក្នុងភូមិគោកអំពិល ឃុំភ្នំសំពៅ សមត្ថកិច្ចនៅមិនទាន់មានតម្រុយអំពីមុខសញ្ញាជនសង្ស័យនៅឡើយ ហើយសមត្ថកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវ។

ករណីខាងលើបានកើតឡើងលើហាងលក់និងទិញទូរសព្ទមួយកន្លែងមានស្លាកយីហោ«ប៊ុនលីធីតា»នៅម្ដុំផ្សារភ្នំសំពៅ ស្ថិតក្នុងភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ត្រូវបានចោរហែកជញ្ជាំងស័ង្កសីចូលលួចយកទូរសព្ទគ្រប់ប្រភេទអស់ជាច្រើនគ្រឿង ខណៈម្ចាស់បិទទ្វារទុកចោលមិនបានស្នាក់នៅពេលយប់។

ជនរងគ្រោះជាម្ចាស់ហាងទូរសព្ទឈ្មោះស៊ .ប៊ុនលី អាយុ៤៦ឆ្នាំ បានឲ្យដឹងថា កាលពីយប់កើតហេតុគាត់និងប្រពន្ធមិនបានស្នាក់នៅក្នុងហាងនោះទេ ខណៈពេលថ្ងៃលោកបើកលក់តែពេលយប់លោកនិងភរិយាទៅដេកនៅផ្ទះគាត់នៅក្រុងបាត់ដំបងវិញ ដូចសព្វមួយដង។

លុះព្រឹកឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកាលោកនិងភរិយា មកបើកទ្វារហាងលក់ក៏ស្រាប់តែបាត់ទូរស័ព្ទអស់គ្មានសល់ពីក្នុងទូ ទើបលោកពិនិត្យឃើញមានស្នាមហែកជញ្ជាំងស័ង្កសីចូលពីចំហៀងខាងកើតទើបគាត់សន្និដ្ឋានថា ចោរបានចូលលួចទូរសព្ទភ្លាមៗនោះ លោកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

បើតាមលោកសន្និដ្ឋាន ចោរអាចធ្វើសកម្មភាពនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៣វិច្ឆិកាខណៈដែលនៅយប់កើតហេតុអគ្គិសនីបានដាច់ស្ទើរពេញ១យប់ ដែលជាឱកាសល្អរបស់ចោរផង។
ចំពោះករណីនេះ បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ទ្រព្យសម្បត្តិជនរងគ្រោះដែលបាត់បង់រួមមាន ទូរសព្ទចំនួន៩០គ្រឿង ដែលភាគច្រើនជាទូរសព្ទស៊េរីទាបម៉ាក«ណូគា»និងដុំសាក(ផៅវ័រប៊ែង)ចំនួន៣០ដុំផង៕
ដោយ ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


