សន្តិសុខសង្គម
អគ្គិភ័យសម្លាប់ប្ដីប្រពន្ធវ័យចំណាស់ពីរនាក់នៅខណ្ឌកំបូល
ប្ដីប្រពន្ធវ័យចំណាស់ពីរនាក់ត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបន្ទាប់ពីមានអគ្គិភ័យឆាបឆេះក្នុងផ្ទះ។ ករណីគ្រោះអគ្គិភ័យបណ្ដាលឲ្យមានមនុស្សស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងក្នុងបុរីគឹមសាន្ត ភូមិតាកេរ្តិ៏ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ផ្ទះជាប្តីមានឈ្មោះ សុផល អាយុ៦០ឆ្នាំជាង ជនជាតិខ្មែរ មុខរបរជាមន្ត្រីរាជការ រីឯប្រពន្ធមានឈ្មោះ សុខ ខុម អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះលាយលំជាមួយផ្សែងហ៊ុយ និងឮសំឡេងម្ចាស់ផ្ទះស្រែកឲ្យគេជួយផងភ្លើងឆេះផ្ទះខ្ញុំហើយ។ ភ្លាមនោះប្រជាពរដ្ឋដែលមានផ្ទះនៅជិតនោះបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់តែមិនរលត់ ក៏បានរាការណ៍ទៅសមត្ថកិច្ចឲ្យចេញរថយន្តមកបាញ់ជួយពន្លត់និងជួយសង្គ្រោះម្ចាស់ផ្ទះពីរនាក់ប្ដីប្រពន្ធយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែអកុសលជនរងគ្រោះ២នាក់ប្តីប្រពន្ធបានស្លាប់ជាបន្តបន្ទាប់។
បើតាមសមត្ថកិច្ចជំនាញបានដឹងថា គ្រោះអគ្គីភ័យនេះផ្ដើមចេញពីឆ្លងចរន្តអគ្គិសនី ព្រមទាំងឆេះទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានជាតិ១២ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)