Connect with us

សន្តិសុខសង្គម

ម៉ូតូកង់បីឥណ្ឌាដេញបុកក្រុមចោរឆក់រត់ចោលម៉ូតូមួយគ្រឿងនៅលើស្ពានអាកាសស្ទឹងមានជ័យ

បានផុស

នៅ

​នារី​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ត្រូវ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើសកម្មភាព​ឆក់​ទូរស័ព្ទដៃ​បានសម្រេច​តែ​​ត្រូវបាន​បុរស​ម្នាក់​បើ​កក​ង់​បី​ឥណ្ឌា​បុក​បណ្តាលឱ្យក្រុមចោរ​ដួល​និង​ដេញ​យក​ទូរស័ព្ទ​បានមក​វិញ​។

ហេតុការណ៍ នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​ឃើ​ញ​នារី​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កូ​បពី ស៊េរី​ឆ្នាំ​២០២១ ភ្នំពេញ​1JB 3637​ធ្វើ​ដំណើ​រ​តាម​បណ្តោយ​ផ្លូវ​២៧១ ឡើ​ង​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ពាក់កណ្តាល​ស្ពាន​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ដោយ​មួយគ្រឿង​ម៉ាក​ស្កូ​ប​ពី​ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BV 4364 និង​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក បាន​ជិះ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​ឡើ​ង​លើ​ស្ពាន​អាកាស​ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​របស់​នារីរ​ង​គ្រោះ​ដែល​អង្គុយ​ខាងក្រោយ​បានសម្រេច និងងបាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន។ ភ្លាមនោះ​ស្រាប់តែ​បុរស​ម្នាក់​បើ​កក​ង់​បី​ឥណ្ឌា​ឃើ​ញ​ដូចនេះ​ក៏​បើ​កបំ​បុក​បណ្តាលឱ្យ​ម៉ូតូ​ជន​សង្ស័យ​ដួលតែម្តង​។

ប្រភព​ដដែល​បាន​បន្តថា បន្ទាប់មក​ជនសង្ស័យ​បាន​ព្យាយាម​រត់គេចខ្លួនដោយ​ទុក​ម៉ូតូ​មួយគ្រឿង​និង​ដំបងឆក់​មួយ​ដើ​ម​ទៀត ហើ​យ​យក​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ទៅជា​មួយ​ ភ្លាមនោះ​ក៏មាន​យុវជន​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ដឹក​អីវ៉ាន់​អន​ឡាញ​ឃើញ​ក៏​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយរហូត​ទៅដល់​ក្រោម​ស្ពាន​ទើប​ជន​សង្ស័យ​គប់​ទូរស័ព្ទ​ជនរងគ្រោះ​ទៅ​លើ​យុវជន​ដឹក​អន​ឡាញ​ហើយ​បន្ត​រត់​ចូល​កន្លែង​ស្ងាត់​បាត់ទៅ​។

ក្រោយ​កើត​ហេតុ​យុវជន​ដឹក​អីវ៉ាន់​ក៏​ប្រគល់​ទូរស័ព្ទ​ទៅ​នារី​រងគ្រោះ​វិញ។ ចំណែកនារីរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​ដាក់ពាក្យ​បណ្តឹង​និង​យក​ម៉ូតូ​ជនសង្ស័យ​ទៅ​រក្សាទុក​រង់ចាំ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ខាង​លើយកមក​ដាក់ទោស​តាមច្បាប់​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

Sokha Hotels

ព័ត៌មានពេញនិយម