សេដ្ឋកិច្ច
រដ្ឋាភិបាលអូស្រ្តាលីត្រៀមដាក់ចេញកញ្ចប់ថវិកា ដើម្បីជួយបន្ធូរបន្ថយអតិផរណា
លោក ជីម ខាលមើរស៍ (Jim Chalmers) ហេរញ្ញិកអូស្ត្រាលីបានបង្ហាញសុទិដ្ឋិនិយមកាលពីថ្ងៃអាទិត្យថា កញ្ចប់ថវិកាសហព័ន្ធដែលត្រូវបញ្ចេញនៅសប្ដាហ៍នេះ នឹងជួយបន្ធូរបន្ថយអតិផរណារបស់ប្រទេស ចំពេលដែលប្រជាជនអូស្ត្រាលីជាច្រើនបន្តប្រឈមមុខនឹងសម្ពាធលើការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានស្រង់សម្ដីលោកហេរញ្ញិក Chalmers ដែលផ្ដល់បទសម្ភាសន៍ជូនទូរទស្សន៍អូស្ត្រាលី ABC ថា៖ «ដូចដែលខ្ញុំបាននិយាយ យើងរំពឹងថា ថវិកាដែលដាក់ចេញនឹងទម្លាក់សម្ពាធអតិផរណា ជាជាងបង្កើនសម្ពាធអតិផរណា»។
ការបង្ហាញពីសុទិដ្ឋិនិយមរបស់លោក Chalmers នេះ ធ្វើឡើងក្រោយសេដ្ឋវិទូរបស់ធនាគារកណ្តាល អូស្ត្រាលីបានព្យាករថា អតិផរណាអ្នកប្រើប្រាស់ដែលមានអត្រា ៣,៦ ភាគរយក្នុងត្រីមាសទី១ នឹងកើនឡើងដល់ ៣,៨ ភាគរយនៅចុងត្រីមាសទី២ ហើយនឹងបន្តថេរនៅអត្រានោះរហូតដល់បំណាច់ឆ្នាំ។ តួលេខព្យាករណ៍នេះ គូសបញ្ជាក់អំពីបញ្ហាប្រឈមអតិផរណា ដែលអូស្រ្តាលីជួបប្រទះក្នុងស្រុក។
ចាប់តាំងពីខែឧសភាឆ្នាំ ២០២២ ធនាគារកណ្តាលអូស្រ្តាលី បានប្រយុទ្ធប្រឆាំងនឹងអតិផរណាខ្ពស់ថេរ ដោយដំឡើងអត្រាការប្រាក់គោល ពី ៤,២៥ ភាគរយ រហូតទៅដល់អត្រាខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ពោលគឺ ៤,៣៥ ភាគរយ ។

ក្រោមការប្រយុទ្ធប្រឆាំងនេះដូចគ្នា លោក Chalmers បាននិយាយថា កញ្ចប់ថវិកាដែលនឹងត្រូវដាក់ចេញនៅថ្ងៃអង្គារនេះ នឹងផ្តោតជាចម្បងលើអតិផរណា ប៉ុន្តែមិនផ្ដោតវាតែមួយមុខនោះទេ។ លោកបន្ថែមយ៉ាងដូច្នេះថា៖ «កញ្ចប់ថវិកានេះនឹងក្លាយជាថវិកាដែលមានទំនួលខុសត្រូវ ដោយវានឹងបន្ធូរបន្ថយសម្ពាធផ្សេងៗនៃបរិយាទាននៃជីវភាព (ឬ តម្លៃនៃការរស់នៅ) ហើយវានឹងវិនិយោគអូស្រ្តាលីនាពេលខាងមុខ»។ បើតាមក្រុមមន្ត្រីអូស្រ្តាលី កញ្ចប់ថវិកាដដែលនឹងផ្តោតសំខាន់លើលំនៅឋាន ខណៈការកើនឡើងថ្លៃជួល ការដំឡើងអត្រាការប្រាក់ និងកំណើនថ្លៃបរិយាទាននៃជីវភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារជួលលំនៅដ្ឋានរបស់អូស្រ្តាលី ដែលថ្លៃរួចស្រាប់ទៅហើយនោះ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


