Connect with us

សន្តិសុខសង្គម

ចេញពី​ក្លិប​បែកគំនិត​លួច​ទូរសព្ទដៃ​គេ​ពេល​ចាប់បាន​ឆែក​ឃើញ​លាក់​ថ្នាំញៀន​៣​កញ្ចប់

បានផុស

នៅ

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វត្តភ្នំ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ពីបទ​លួច​ទូរសព្ទដៃ និង រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

ហេតុការណ៍​ប្រព្រឹត្ត​នៅ​ចំណុច​ខាងជើង​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ ផ្លូវ​លេខ​៨៨ កែង​ផ្លូវ​លេខ​៤៧ ភូមិ​១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​កាលពី​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃ ទី​០៨ ខែធ្នូ ឆ្នាំ ២០២១​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​អត្តសញ្ញាណ​ជនសង្ស័យ​ឈ្មោះ ឃាង សុខ​អា​រុណ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល​លេខ​៩D ផ្លូវ​លេខ​៨៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

វត្ថុ​តាង​ចាប់​យក​ទូរសព្ទដៃ ចំនួន​០១​គ្រឿង ម៉ាក​IPhone ១១Pro Max ពណ៍​ស្លែរ ស៊ីម​លេខ ០៨៧ ៩៩ ១៩ ១៩ (​បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​) ម៉ូតូ​០១​គ្រឿង ម៉ាក HONDA SCOOPY I ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ ១HJ-៩១៣៥ លេខ​តួ និង លេខ​ម៉ាស៊ីន​៨១៤២៤៤៣ ។

ទូរសព្ទដៃ ចំនួន​០១​គ្រឿង SAMSUMG S២១ ULTRA ព​ណ៌ស ទូរសព្ទដៃ ចំនួន​០១​គ្រឿង SAMSUNG S៩ ពណ៌​ស្វាយ ស៊ីម​លេខ ០៩៨ ៧៣៣ ៣៣៧ ។

ជនរងគ្រោះ​ឈ្មោះ អ៊ុ វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ ៤E២ ផ្លូវ​លេខ​៤៧ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

​ដំណើរ​រឿងហេតុ​កាលពី​ថ្ងៃទី​០៨ ​ខែធ្នូ​ ឆ្នាំ​២០២១ វេលា​ម៉ោង​០៣​និង​៣០​នាទី ជនសង្ស័យ​ឈ្មោះ ឃាង សុខ​អា​រុណ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បាន​ចេញពី​ក្លឹប​កំសាន្ត​យីហោ​NEW AGE ផ្លូវ​លេខ​៩០ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ដោយ​ជនសង្ស័យ បាន​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​តេ​តា​មីន (K) ច្រើនពេក​ធ្វើ​ឲ្យ​ជនសង្ស័យ​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក HONDA SCOOPY I ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ J-៩១៣៥ លេខ តួ និង លេខ​ម៉ាស៊ីន​៨១៤២៤៤៣ ត្រឡប់ទៅផ្ទះ​វិញ លុះ​ជិះ​ម៉ូតូ មកដល់​ចំណុច​ខាងជើង​មន្ទីរពេទ្យ​គ​ន្ធា​បុប្ផា​ទី​៤ ផ្លូវ​លេខ​៨៨ កែង​ផ្លូវ​លេខ​៤៧ ភូមិ​១០ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ ក៏​ឃើញ​ម៉ូតូ​រ៉ឺម៉ក​សណ្តោង​ដែលមាន​លក់​ភេសជ្ជៈ របស់​ជនរងគ្រោះ ឈ្មោះ អ៊ុ វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ក៏​ឃើញ​ទូរសព្ទដៃ ចំនួន​០១​គ្រឿង ម៉ាក​IPhone ១១Pro Max ពណ៌​ស្លែរ ស៊ីម​លេខ ០៨៧ ៩៩ ១៩ ១៩ ទុកចោល​នៅលើ​ម៉ូតូ​រ៉ឺម៉ក​សណ្តោង​ដែលមាន​លក់​ភេសជ្ជៈ ពុំ​ឃើញ​ជនរងគ្រោះ​នៅ​ជិត ជនសង្ស័យ​ក៏បាន​ឈប់​ម៉ូតូ​ហើយ​ចុះទៅ​ធ្វើ​សកម្មភាព​លួច​យក​ទូរសព្ទដៃ​របស់​ជនរ​ង​គ្រោះ​ដាក់​ក្នុង​ហោប៉ៅ​ខោ​ខាងឆ្វេង ហើយ​ដើរ​អង្គុយ​លើ​ម៉ូតូ ស្រាប់តែ​ជនរងគ្រោះ​បាន​ដើរមក​យក​ទូរសព្ទដៃ ដែល​ទុក​នៅ​ម៉ូតូ​រ៉ឺម៉ក​សណ្តោង​ដែល​វិញ​ពុំ​ឃើញ​ ក៏បាន​ស្រែក​ឆោឡោ​ថា “​បាត់​ទូរសព្ទដៃ​” បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​យក​ទូរសព្ទ​ទាក់ទង​ទៅ​ទូរសព្ទដៃ​ដែល​បាត់​ក៏​ស្រាប់តែ​ឮ​សំលេង ដែល​បាត់​បាន​រោទ៍​ឡើង​ក្នុង​ហោប៉ៅ​ខោ​របស់ជនសង្ស័យ​ជនរងគ្រោះ​ក៏បាន​ស្ទុះ​មក​ទាញ​ទូរសព្ទដៃ ចេញពី​ហោប៉ៅ​ខោ​របស់​ជនសង្ស័យ​ហើយ​ក៏បាន​ធ្លាក់​ម្សៅ​ស សង្ស័យ​ជា​គ្រឿងញៀន (​គេ​តា​មីន​) ចំនួន​០៣​កញ្ចប់​តូច នៅលើ​ថ្នល់ ឃើញ​ដូច្នោះ ជនរងគ្រោះ និង​អ្នកជិតខាង​ក៏បាន​ព្រួត​គ្នា​វាយ​ទៅលើ​ជនសង្ស័យ​បណ្តាល​ឲ្យ មាន​របួស​ពេញ​ផ្ទៃមុខ ទើប​នាំ​ជនសង្ស័យ រួម​ជាមួយ​វត្ថុតាង​យកមក​ប្រគល់​ឲ្យ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​វត្តភ្នំ តែម្តង។

ក្រោយពី​សាកសួរ​ជនសង្ស័យ​ឈ្មោះ អ៊ុ វិ​ច្ឆ័​យ បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​លួច​ទូរសព្ទដៃ​របស់​ជនរ​ងគ្រោះ​ពិតប្រាកដ​មែន។

ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ កំពុង​ប្រើប្រាស់​វិធាន​ការជំនាញ​សួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​តាម​នីតិវិធី​ច្បាប់៕

ដោយ ៖ រស្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ គ្មានមន្ត្រីនៃ​ក្រសួងព័ត៌មាន​ណាម្នាក់​ រកឃើញ​មាន​សារធាតុ​ញៀន​ នឹង​ពាក់ព័ន្ធគ្រឿងញៀនទេ

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ករណី​លួច​ម៉ូតូ​ពលរដ្ឋ​នៅ​ស្រុក​កន្ទាយ​ស្រី​

ព័ត៌មានជាតិ៧ ម៉ោង មុន

១២៨គម្រោង មានទុនវិនិយោគ២៥០០លានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង កើតចេញពីការទាក់ម៉ូយរបស់សម្ដេចធិបតី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកសារព័ត៌មាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ពលរដ្ឋ

សន្តិសុខសង្គម១១ ម៉ោង មុន

ACU ឃាត់ខ្លួន​គ្រូបង្រៀន​២​នាក់ និង​មន្ត្រី​ក្រសួងផែនការ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រត់​ការចូល​ក្របខ័ណ្ឌ​យក​មនុស្ស​ចូល​ក្របខណ្ឌ​គ្រូ

Sokha Hotels

ព័ត៌មានពេញនិយម