សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យជាង១០០នាក់ និងថ្នាំញៀនជិត១គីឡូ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន៣០ថ្ងៃ
រយៈពេល៣០ថ្ងៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៧១ករណី ឃាត់ខ្លួនជនសង្ស័យ១២៤នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជិត១គីឡូក្រាម។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះបានឱ្យដឹងថា លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទាំងនេះ គឺកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញបានសហការគ្នាក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងរាជធានីភ្នំពេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យបានប្រសើរឡើង ដែលគេមើលឃើញថា បទល្មើសគ្រឿងញៀនជាបញ្ហាប្រឈមបំផុតបង្កអសន្តិសុខសង្គម ដែលជាប្រភពបញ្ហាបង្កឱ្យកើតមានដូចជាបទល្មើស លួចឆក់ ប្លន់ អំពើហឹង្សា និងបទល្មើសផ្សេងជាដើម។

លោកវរសេនីយ៍ទោបានបន្ថែមថា ការងារបង្ការទប់ស្កាត់គ្រឿងញៀននេះ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការ៤ចំណុច ដើម្បីចូលរួមអនុវត្ត នៃផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពរួមមាន៖ ១,វិធានការអប់រំ គឺជាការងារផ្សព្វផ្សាយយល់ដឹងអំពីខ្លឹមសារផលប៉ះពាល់ និងបង្កគ្រោះថ្នាក់ពីបញ្ហាគ្រឿងញៀនជូនដល់សិស្ស, និស្សិត ,កម្មករ ក៏ដូចជាមុខសញ្ញាងាយរងគ្រោះផ្សេងទៀតត្រូវឱ្យពួកគាត់ចៀសឱ្យផុតពីគ្រឿងញៀន។ ទី២,វិធានការរដ្ឋបាល គឺកម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើរដ្ឋបាលនៅគោលដៅដែលងាយរងគ្រោះមកធ្វើការណែនាំ អប់រំនិងឱ្យធ្វើកិច្ចសន្យា ក្នុងការចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលអាចកើតឡើងដូចជា នៅតាមបន្ទប់ជួល, ផ្ទះសំណាក់ និងទីតាំងកម្សាន្តផ្សេងៗ។ ទី៣,វិធានការច្បាប់ គឺអនុវត្តបង្ក្រាបជាក់ស្តែង និងការស្រាវជ្រាវរកមុខសញ្ញាដែលធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់ ដើម្បីចាប់ឃាត់ខ្លួនជនប្រព្រឹត្តយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ទី៤,វិធានការព្យាបាល និងស្តានីតិសម្បទាអនុវត្តចំពោះជនរងគ្រោះពីគ្រឿងញៀន ដោយបញ្ជូនអ្នកញៀនគ្រឿងញៀនទៅព្យាបាលនៅតាមបណ្តាមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទានានា និងការបញ្ជូនអព្យាបាលអប់រំនៅក្នុងសហគមន៍ជាដើម៕


-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


