Connect with us

សន្តិសុខសង្គម

ឃាត់ពលរដ្ឋ២២នាក់លួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ​

បានផុស

នៅ

នៅ​យប់ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២១​នេះ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន២២​នាក់​ក្នុងនោះ​មានស្រី​១០​នាក់ កុមារ​៤​នាក់ បម្រុង​លួច​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ តាម​រថយន្ដ​១​គ្រឿង ត្រូវ​កងវរសេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ចុះ​ល្បាត​នៅតាម​ព្រំដែន​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ស្តង់​ដំឡូង​មី ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍​សង្កែ ក្នុងស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សួង សៅ​បាន​ប្រាប់​ឲ្យ​ដឹងថា ការឃាត់​ពលករ​ខ្មែរ​បានជា​បន្តបន្ទាប់​នេះ​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ ក្នុងនោះ​លោក​បាន​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍​សង្កែ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឡុ​ក ធី នាយប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​យោធា​កងពល​៥១ បាន​ចុះ​ធ្វើការ​ទប់ស្កាត់​ពលរដ្ឋ​ចំណាក់ស្រុក​បាន​ចំនួន២២​នាក់ ស្រី​១០​នាក់ កុមារ​៤​នាក់​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ត៣​តាម​រថយន្ដ​១​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2S-2635 រួម​និង​ម្ចាស់​រថយន្ដ​ចំនួន​១​នាក់​ទៀត ឈ្មោះ ធាន រិ​ទ្ធិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អន្លង់​វិល ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប សរុប២៣​នាក់ ពួកគាត់​មាន​ទីលំនៅ​ក្នុង​ខេត្តសៀមរាប​ទាំងអស់ ។​

លោក​វរសេនីយ៍ឯក សួង សៅ​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​មាន​ចំនួន២២​នាក់​នេះ​ត្រូវ​ចាញ់បោក​មេខ្យល់ ពី​ការជួញដូរ​មនុស្ស​និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​និង​ច្បាប់​ស្តីពី​ការងារ​ក្នុងការ​បញ្ចុះបញ្ចូល​លួង​លោម​ឬ​បោក​ឲ្យ​អ្នកដទៃ​នាំទៅរក​ការងារ​ធ្វើ​ដោយ​មិន​ស្របច្បាប់​ក្នុង​គោលដៅ​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

លោក​វរសេនីយ៍ឯក សួង សៅ​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀត​បន្ទាប់ពី​ធ្វើការ​ណែនាំ​ដល់​ពលករ​ទាំង​២២​នាក់ និង​ម្ចាស់​រថយន្ត​ផង ក្នុងនោះ​លោក​បាន​រៀបរាប់​ស្ដីពី​ការឆ្លង​រាលដាល Covid-១៩ ពិសេស​ជម្ងឺ​ថ្មី​គឺ អូ​មេ​ក្រុង​តែម្តង​លោក​ក៏បាន​ឲ្យ​ពលករ​ទាំងអស់​ធ្វើ​កិច្ចសន្យា​រួច បានប្រគល់​ពួកគាត់​ជូន​ផ្នែក​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ អនុវត្ត​បន្ត​តាម​និតិ​វិធី​ផងដែរ​៕​

អត្ថបទ៖​ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម