សន្តិសុខសង្គម
ប្រើប្រាស់ស្លាកលេខយានយន្ត ម៉ូតូក្លែងក្លាយមានទោសកម្រិតណា?
ការក្លែងបន្លំ កើតមានឡើងច្រើនរូបភាព ដើម្បីទទួលបានផលប្រយោជន៍ មានបុគ្គលខិលខូចមួយចំនួន ហ៊ានប្រើមធ្យោបាយគ្រប់បែបយ៉ាងធ្វើរឿងខុសច្បាប់ក្លែងបន្លំឯកសារសាធារណៈ។
ក្នុងចំណោមបទល្មើសក្លែងបន្លំឯកសារជាច្រើន ការក្លែងស្លាកលេខរថយន្ត ម៉ូតូ ក៏ត្រូវបានចាត់ចូលក្នុងបទក្លែងបន្លំឯកសារសាធារណៈ។

តើបុគ្គលដែលបានប្រើប្រាស់ឯកសារសាធារណៈក្លែងត្រូវទទួលទោសយ៉ាងណា?
តាមមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ បានឲ្យនិយមន័យថា «បទក្លែងបន្លំឯកសារសាធារណៈ»ថា គឺជាការក្លែងបន្លំដែលប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ។

ដោយឡែកចំពោះបុគ្គលដែលបានប្រើប្រាស់ឯកសារក្លែងដូចមានចែងក្នុងមាត្រា ៦២៩ ខាងលើ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ដោយស្របតាមមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌពី «បទប្រើប្រាស់ឯកសារសាធារណៈក្លែង»។

បុគ្គលដែលបានដឹងរួចហើយថា ស្លាកលេខរថយន្តក្លែងក្លាយ ប៉ុន្តែនៅតែមានចេតនាប្រើប្រាស់ឯកសារសាធារណៈក្លែងទាំងនោះ ដើម្បីទទួលបាននូវប្រយោជន៍ណាមួយ ដោយមិនស្របច្បាប់ ដូច្នេះបុគ្គលនោះនឹងត្រូវផ្តន្ទាទោសទៅតាមមាត្រា ៦៣០ ខាងលើ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកប្រសិនបើបុគ្គលនោះមិនបានដឹងថា ឯកសារទាំងនោះជាឯកសារសាធារណៈក្លែងទេ នោះជននោះមិនត្រូវបានផ្តន្ទាទោសឡើយ ដោយហេតុថា ជននោះមិនមានចេតនាក្នុង ការប្រព្រឹត្តបទល្មើស ឬប្រើប្រាស់ឯកសារសាធារណៈក្លែងនោះទេ៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


