សន្តិសុខសង្គម
ថៃចាប់ពលករខ្មែរ ៥១ នាក់ ដែលលបឆ្លងដែនខុសច្បាប់
ពលករខ្មែរចំនួន ៥១ នាក់ ត្រូវបានកម្លាំងយោធាថៃ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនធ្វើការឃាត់ខ្លួនលើ ៣ គោលដៅ ក្នុងថ្ងៃតែមួយ ខណៈដែលពលករខ្មែរទាំងនេះ កំពុងលបឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ។

កិច្ចប្រតិបត្តិការរបស់កម្លាំងយោធាថៃ សហការជាមួយតម្រួតការពារព្រំដែនថៃ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ដោយបានឃាត់ពលករខ្មែរសរុបមានចំនួន ៥១ នាក់ លើ៣គោលដៅក្នុងខេត្តស្រះកែវ។

គោលដៅទី ១ នៅត្រង់ចំណុចភូមិ ៤ ឃុំថាប់ភ្រិក ស្រុកអារញ្ញប្រាថេត ដោយបានឃាត់ខ្លួនបានចំនួន ៣៥ នាក់ ក្នុងនោះស្រី ១៩ នាក់ ដែលពួកគេមកពីខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តតាកែវ។ គោលដៅទី ២ ត្រង់ចំណុចភូមិ ១៣ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ដោយឃាត់ខ្លួនពលករខ្មែរបានចំនួន ១០ នាក់ ក្នុងនោះស្រី ១ នាក់ និងគោលដៅទី ៣ ត្រង់ចំណុចភូមិ ១០ ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ដោយឃាត់ខ្លួនបានចំនួន ៦ នាក់ ក្នុងនោះមានស្រី ២ នាក់ និងក្មេងស្រី ១ នាក់ សរុបមានចំនួន ៥១ នាក់។ បច្ចុប្បន្នពលករខ្មែរទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខេត្តស្រះកែវហើយ៕


អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


