សន្តិសុខសង្គម
ផ្ទុះជម្លោះជាមួយប្រពន្ធទាញកាំភ្លើងAK គំរាមដេញចេញពីផ្ទះ
បុរសម្នាក់ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំឡូតធ្វើការឃាត់ខ្លួន បន្ទាប់ពីទាញកាំភ្លើងAK-47 ស្វាយបត់ ដែលលាក់ទុកមកគំរាមប្រពន្ធឲ្យចេញពីផ្ទះ ក្រោយផ្ទុះជម្លោះជាមួយគ្នា។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ពីជនសង្ស័យយកកាំភ្លើងAK-47 ស្វាយបត់ ដែលបានលាក់ទុកដោយខុសច្បាប់ មកគម្រាមប្រពន្ធក្នុងករណីជម្លោះក្នុងគ្រួសារ។

លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឈួន វ៉ាន់ថា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ដកហូតបានកាំភ្លើង AK-47 ស្វាយបត់ ០១ដើម មានគ្រាប់ចំនួន ២០ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំឡូត និងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕
អត្ថបទ៖ សុខុម

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ