សន្តិសុខសង្គម
ជនសង្ស័យ២នាក់ លាក់គ្រឿងញៀន២កូនថង់ ត្រៀមលក់ត្រូវនគរបាលបង្ក្រា
បន្ទាយមានជ័យ ៖ ថ្នាំញៀនប្រភេទម្សៅសថ្លា ចំនួន២កូនថង់ដែលមានទម្ងន់ស្មើ៣៧.៧៣ក្រាមត្រូវជនសង្ស័យ២នាក់ កំពុងត្រៀមលក់បន្ត ត្រូវបានកម្លាំង នគរបាលប្រឆាំងគ្រឿងញៀនធ្វើការបង្ក្រាបបាន នៅ ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀនបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តថាការបង្ក្រាបជនសង្ស័យលក់ថ្នាំញៀននេះបានបន្ទាប់ពីប្រជាពលរដ្ឋល្អ បានផ្តល់ព័ត៌មានឲ្យថា នៅចំណុចផ្លូវជាតិលេខ៦ក្បែរស្ពានទី២ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្រោយពីទទួលបានព័ត៌មានហើយដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង នគរបាលការិយាល័យ ជំនាញ ប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការដល់ទីតាំងធ្វើការ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ម្នាក់ឈ្មោះ វ៉ុន ពិសី ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាអ្នកលក់ថ្នាំញៀន និងម្នាក់ទៀតឈ្មោះ ឡាយ ភារម្យ ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា ជាអ្នកលក់។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចដកហូតវត្ថុតាងនិងសម្ភារៈជាក់ស្តែង មានម្សៅក្រាមពណ៌សថ្លា ចំនួន២កូនថង់ទម្ងន់៣៧.៧៣ក្រាមថ្លឹងទាំងសំបក,ទូរសព្ទដៃ០១គ្រឿង។
ឆ្លងតាមការសាកសួរចម្លើយ ជនសង្ស័យឈ្មោះ វ៉ុន ពិសី បានសារភាពថា គេធ្លាប់រកស៊ីជួញដូរគ្រឿងញៀននេះ រយៈពេល៣ឆ្នាំមកហើយ គឺរកស៊ីនៅខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ។
ផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងនោះ ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី នៅល្ងាចថ្ងៃ ទី២៦ ខែ មករា ឆ្នាំ ២០២២ ផងដែរ៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


