Connect with us

សន្តិសុខសង្គម

ខឹងឪពុក យកខ្សែគោរឹតកកូនស្រី រំសាយកំហឹង

បានផុស

នៅ

បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបុរសរូបនេះ សម្លាប់​ក្មេងស្រី​មិនបាន​សម្រេច កាលពី​រសៀល​ថ្ងៃទី​ ៨ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​៣​និង​០០​នាទី នៅ​ចំណុច​សាលាបឋមសិក្សា ភូមិ​ប៉ា​អរ ឃុំ​កិ​ចុង ស្រុកបរ​កែវ ករណីមនុស្សឃាតដោយចេតនា។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនដៃដល់​មានឈ្មោះ ជួន ធឿន ភេទ​ប្រុស អាយុ​ ៤១​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​ភូមិ​គូរ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេ​ត្តកំពង់​ចាម​។ បច្ចុប្បន្ន​រស់នៅ​ភូមិ​,​ឃុំ កើតហេតុ​ខាងលើ​។ រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ នី ណាវី អាយុ​ ៦ ​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ​,​ឃុំ​ជាមួយ​ជនដៃដល់​។ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​,​ឃុំ កើតហេតុ​ខាងលើ រងរបួស​ធ្ងន់ ប៉ុន្តែ​ជួយសង្គ្រោះ​ទាន់ពេល មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ថេ​ង ច័ន្ទ​ធី អធិការនគរបាល​ស្រុក​ប​កែវ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខឹង​ឪពុក​ក្មេងស្រី​រងគ្រោះ ជា​មេជាង​សំណង់ មិន​បើក​លុយ​ថ្លៃ​ពលកម្ម​ឲ្យ​ខ្លួន ទើប​សម្រេចចិត្ត​យក​ខ្សែ​គោ​រឹត​ក​ក្មេងស្រី​សម្លាប់ចោល ជា​ការ​រំសាយកំហឹង​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​មេភូមិ​ប៉ា​អរ កម្លាំង​ជំនាញ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​វេន​ប្រចាំ​បញ្ជា និង​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋា​បាល​ឃុំ​កិ​ចុង ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​ឃាត់ខ្លួន​ជនសង្ស័យ ក្នុងនោះ​ដោយមាន​ការ​សម្របសម្រួល​នីតិវិធី ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តរតនគិរី​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ន​គរបាល​ស្រុក​បរ​កែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម