Connect with us

សន្តិសុខសង្គម

ឆេះរថយន្ដក្រុងមួយគ្រឿង ខណៈកំពុងដឹកអ្នកដំណើរជាង៣០នាក់​

បានផុស

នៅ

រថយន្ត​ធំ​ដឹក​អ្នកធ្វើដំណើរ​ទេសច​រឆ្ល​ង​ខេត្ត​ជាង​៣០​នាក់ បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ពោធិ៍​ សង្កាត់​ស្រះ​ឫស្សី ក្រុង​-​ខេត្តស្ទឹងត្រែង ​កាលពី​វេលា​ម៉ោង​៦​យប់ ថ្ងៃទី​២០ ខែកុម្ភ​: ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពពី​អ្នកបើកបរ​រថយន្ត​បាន​ប្រាប់​ឲ្យ​ដឹងថា ដើមហេតុ​នៃ​ការឆាបឆេះ​នោះ​បន្ទាប់ពី​ធ្វើដំណើរ​កាត់​តាម​អូរ​ពងមាន់​ចូលមក​ក្រុង​ស្ទឹងត្រែង​ជាច្រើន​គីឡូម៉ែត្រ កង់​រថយន្ត​បាន​កៀប​ហ្វ្រាំង​ទើប​បង្ក​ឲ្យ​ឆេះ​តែម្ដង​។ ពេល​កំពុង​ឆាបឆេះ​អ្នកដំណើរដែលជិះ​ក្នុងនោះ​មាន​ក្មេង​ចាស់​ប្រុស​ស្រី នាំគ្នា​ចុះ​ពីលើ​រថយន្ត​ហើយ​អ្នកមាន​ទីលំនៅ​ក្បែរ​កើតហេតុ​ក៏បាន​ជួយ​យក​ទឹក​ពន្លត់​។

ក្រោយមក​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តស្ទឹងត្រែង​ក៏បាន​បាញ់​ទឹក​ពន្លត់​បន្ថែម​បណ្ដាល​ឲ្យ​រលត់​ទាំងស្រុង​។​ ក្នុង​ហេតុការណ៍​នោះ​មិនមាន​នរណាម្នាក់​រងរ​បួស​នោះទេ​។​ មិនមាន​ខាត​បង់​ទ្រព្យ​សម្បត្តិ​អ្វី​ដែរ​គ្រាន់តែ​ឆេះ​រថយន្ត​ខូចខាត​មួយចំនួន​ប៉ុណ្ណោះ​។​

អ្នកធ្វើដំណើរ​ក្នុង​រថយន្ត​បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​ភាគច្រើន​មកពី​ខេត្តពោធិ៍សាត់​បាន​ជួល​រថយន្តក្រុង​ដើម្បី​នាំគ្នា​ជិះ​ដើរ​កំសាន្ត​ឆ្លងខេត្ត​កាត់​តាម​ស្ទឹងត្រែង​ក្នុង​គោលបំណង​ទៅ​ខេត្តពោធិ៍សាត់​វិញ​។​ ចៃដន្យ​រថយន្ត​កៀប​ហ្វ្រាំង​ឆេះ​នៅ​កណ្ដាលផ្លូវ​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ស្នាក់​នៅក្នុង​ខេត្តស្ទឹងត្រែង​មួយ​យប់​ជា​បណ្ដោះ​អាសន្ន​រង់ចាំ​រក​មធ្យោបាយ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ជា​បន្តទៀត​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម