Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះក្បាលរថភ្លើងដឹកទូប្រេងម៉ាស៊ូតមួយគ្រឿងនៅខេត្តព្រះសីហនុ

បានផុស

នៅ

ក្បាលរថភ្លើងមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈកំពុងធ្វើ​ដំណើរដឹកទូ​ប្រេង បង្កការភ្ញាក់ផ្អើលដល់តៃកុងនិងព្រូរាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីឆេះក្បាលរថភ្លើងនេះបានកើតឡើងនៅ​យប់​ថ្ងៃទី​២៥ ខែកុ​ម្ភះ ឆ្នាំ​២០២២ វេលា​ម៉ោង៣និង១០ នាទី​ទៀបភ្លឺ នៅលើ​ផ្លូវ​រថភ្លើង​​ស្ថិតនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា រថភ្លើងដែលត្រូវភ្លើងឆាបឆេះជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន ROYAL RAILWAY ប្រភេទ BB-1061 ដឹក​ប្រេងម៉ាស៊ូត មាន​ទិសដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ បើកបរ​ដោយ​ឈ្មោះ អ៊ួ​ន លិ​ន​វីន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ​បើកបរ​រថ​ភ្លើង មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ជំនួយការ​អ្នកបើកបរ​រថយន្ដ​ភ្លើង ឈ្មោះ សៅ ចាន់​បារមី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ​រថភ្លើង មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​លា​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ។

បើ​តាម​ការបំភ្លឺ​របស់​អ្នកបើកបរ​រថភ្លើង​ឈ្មោះ អ៊ួ​ន លិ​ន​វីន បាន​បញ្ជាក់ថា​ មុនពេល​កើតហេតុ​គាត់​បាន​បើកបរ​ធម្មតា លុះ​មកដល់​ចំណុច​រ៉ា​រថភ្លើង​វាលរេញ បាន​ជៀស​រថភ្លើង​មួយ​ខ្សែរ​ទៀត ដែល​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ រាជធានី​ភ្នំពេញ ក្រោយពី​ជៀស​រួច​គាត់​ក៏បាន​បើករ​រថភ្លើង​មក​ខាងមុខហើយ​បាន​ជាន់​ហ្វ្រាំង ស្រាប់តែ​ឆ្លង​ចរន្ដ​កើតជា​អគ្គិភ័យ​តែម្តង ហើយ​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ដើម្បីអោយ​មកជួយ​អន្តរា​គម​ន៍ពន្លត់ ។

របាយការណ៍បានបញ្ជាក់ថា ករណី​អគ្គិភ័យ​ខាងលើ​មិន​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ បណ្ដាល​ឲ្យ​ខូចខាត​ក្បាលរថភ្លើង ។​

ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ កម្លាំងបង្ការ​ពន្លត់​អគ្គិភ័យ​បានចេញ​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន០១ រថយន្ត ទើបគ្រប់គ្រងសា្ថនការណ៍បាន៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម