សន្តិសុខសង្គម
ផ្ទុះអាគុយផ្ទាំងសឡាឆេះផ្ទះមួយខ្នងនៅស្រុកពួក
ផ្ទះ១ខ្នងសង់ពីឈើប្រក់ស័ង្កសីជញ្ជាំងស្លឹក ត្រូវបានរងការខូចខាតអស់ទាំងស្រុងដោយសារផ្ទុះអាគុយផ្ទាំងសឡាទៅប៉ះចំធុងសាំង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិស្នោ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថា ករណីអគ្គិភ័យនេះបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិដូចជា ផ្ទះ១ខ្នង ទំហំ ៥ម៉ែត្រ x ៦ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក (ខូចខាតអស់ទាំងស្រុង),ឆេះម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម (គុណភាពចាស់), ម៉ាស៊ីនបាញ់ថ្នាំស្មៅ០១គ្រឿង, ស្រូវអស់៦ការ៉ុង, ស្កត្នោត ៦កាដុង, ទូរស័ព្ទម៉ាក CamPhone ០១គ្រឿង, វិទ្យុទាក់ទង ០១គ្រឿង, ប្រាក់ខ្មែរ ២០០០០០រៀល, ឯកសារសំបុត្រកំណើត,អត្តសញ្ញាណប័ណ្ណ, ប័ណ្ណចាក់វ៉ាក់សាំង, សៀវភៅគ្រួសារ និងសម្ភារះប្រើប្រាស់មួយចំនួនផ្សេងទៀត។ ម្ចាស់ផ្ទះឈ្មោះ ពេជ្រ សេរី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យឆេះនេះគឺដោយសារ ផ្ទុះអាគុយផ្ទាំងសឡាទៅប៉ះចំធុងសាំងដែលទុកនៅលើផ្ទះ ទើបឆាបឆេះតែម្តង។ សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនិងសត្វនោះទេ៕
អត្ថបទ៖ កុសល


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


