សន្តិសុខសង្គម
ករណីស្លាប់ និងរបួស០៤នាក់ នៅខណ្ឌដង្កោល្ងាចមិញ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារអាចប្រើប្រាស់ថ្នាំញៀន ហួសកម្រិត
ភ្នំពេញ ៖ បន្ទាប់ពីពិនិត្យធ្វើកោសល្យវិច័យរួច ជុំវិញករណីបុរស០២នាក់ដេកស្លាប់ក្នុងរថយន្ត និងស្ត្រី០២នាក់ទៀត រងរបួសសន្លប់ស្តូកស្តឹង នៅខណ្ឌដង្កោ កាលពីវេលាល្ងាចមិញរួចមក សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ដោយហេតុអាចមានការប្រើប្រាស់សារធាតុញៀន ប្រភេទ មេតំទ្វេតាមីននិងអំទ្វេតាមីន ហួសកម្រិត ។
ជនរងគ្រោះទាំង០២នាក់ មានឈ្មោះ ចំរើន ឆៃយ៉ា ហៅដូច ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររត់ឡានតាកស៊ី ស្នាក់នៅផ្ទះកន្លែងកើតហេតុ។ ទី២ឈ្មោះ ឡូវ ឆាយហុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦១ ផ្លូវបេតុង ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ដោយឡែក ស្ត្រី០២នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណ។
អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ លោកវរសេនីយ៍ទោ ជាង ហុងសែ បានប្រាប់កម្ពុជាថ្មី តាមរយៈទូរសព្ទ នាវេលាយប់ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២នេះ ឲ្យដឹងថា ក្រោយការពិនិត្យវិច័យលើកសាកសពយ៉ាងល្អិតល្អន់ពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យរួចមក សពជនរងគ្រោះទាំង០២នាក់ គឺស្លាប់ដោយគាំងបេះដូង អាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀន មេតំទ្វេតាមីននិងអំទ្វេតាមីន ។

លោកអធិការរងបន្តថា នៅពេលពិនិត្យជុំវិញក្នុងរថយន្ត សមត្ថកិច្ច បានពិនិត្យឃើញមានថ្នាំញៀនប៉ុន្មានកញ្ចប់ និងស្រា រួមទាំងកែវស្រាផងដែរ។ ក្រោយការពិនិត្យ ឃើញថា សពជនរងគ្រោះទាំង០២នាក់ មានផ្ទុកសារធាតុញៀន ក្នុងខ្លួនផងដែរ។
យ៉ាងណាមិញ ក្រោយការពិនិត្យរួច សពត្រូវប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ស្ត្រីរងគ្រោះ០២នាក់ផ្សេងទៀត កំពុងស្ថិតក្នុងការសង្គ្រោះ នៅឯមន្ទីរពេទ្យនៅឡើយ។
គួររំលឹកថា ករណីខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅវេលាម៉ោង១៧ និង០០នាទីល្ងាចថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ជើងឯក ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា ដំបូងឡើយ ជនរងគ្រោះប្រុសស្រី០២នាក់ ក្នុងចំណោម០៤នាក់ បានបើករថយន្តមួយគ្រឿងម៉ាកព្រូស ពាក់ស្លាកលេខភ្នំពេញ 2BF-8087 បើកចតនៅមុខផ្ទះបងប្អូនពលរដ្ឋទល់មុខនោះ តាំងពីយប់ឡើងមកម្ល៉េះ។ ខណៈបើកចតមួយរយៈធំ តាំងពីព្រឹក ដល់ព្រលប់ក្បាលល្ងាចហើយ នៅតែមិនឃើញជនរងគ្រោះទៅបើករថយន្តចេញ ម្ចាស់ផ្ទះ ក៏បានទៅអើតមើលនៅមុខផ្ទះជនរងគ្រោះ ស្រែកហៅយ៉ាងណាក៏មិនមានអ្នកឆ្លើយ ម្យ៉ាងឃើញមានចាក់សោរពីខាងក្នុង នឹងលឺតែសម្លេងបញ្ឆេះឡានចោលផង ក៏បានខលទូរស័ព្ទទៅស្ត្រីជាម្តាយបង្កើតរបស់ជនរងគ្រោះ ដើម្បីឲ្យមកជួយពិនិត្យ។
បន្ទាប់ពីទទួលបានព័ត៌មានមក ស្ត្រីជាម្តាយបានទៅដល់ផ្ទះកើតហេតុ នឹងបានចាក់សោរចូលទៅខាងក្នុងជាមួយនឹងអាជ្ញាធរភូមិផង បានចូលទៅ ក៏ប្រទះឃើញជនរងគ្រោះទាំង០៤នាក់ ដេកក្នុងរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2178 ហើយពេលស្ទាបដង្ហើមទៅ ទើបដឹងថា ជនរងគ្រោះបុរស០២នាក់ បានដេកស្លាប់នៅកៅអីក្រោយទាំង០២នាក់ ហើយស្ត្រី០២នាក់ទៀត បានសន្លប់ស្តូកស្តឹង។
ភ្លាមៗនោះស្ត្រីជាម្តាយ ក៏ដូចជាក្រុមអាជ្ញាធរ និងពលរដ្ឋដែលបានជួយអន្តរាគមន៍ បានជួយទំនាក់ទំនងរថយន្តសាម៉ុយឲ្យទៅទទួលជនរងគ្រោះ ដែលនៅរស់ទាំង០២នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ៕
ដោយ ៖ លីហេង & សុខា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


