សន្តិសុខសង្គម
ប្រទះឃើញសពបុរសម្នាក់នៅក្នុងលូ ខណៈដែលពលរដ្ឋដើរកាត់ធុំក្លិនស្អុយ
សពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងលូ រហូតមានក្លិនស្អុយទៅហើយ ខណ:ដែលប្រជាពលរដ្ឋដើរកាត់ហើយមានការសង្ស័យដោយសារតែក្លិននេះ។

បើតាមសាក្សីឈ្មោះ ណាន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិអូរគគីរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានមុខរបរធ្វើចម្ការបាននិយាយថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៥ និង២០នាទី ល្ងាចខ្លួនបានធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើដែលមានលូបង្កប់កាតផ្លូវ ហើយបានធុំក្លិនស្អុយចេញពីក្នុងលូ ដោយមានការសង្ស័យថាមានអ្វីស្លាប់ក្នុងនោះ ក៏បាននាំគ្នាយកពិលចុចមើល ក៏បានប្រទះឃើញសពមនុស្សម្នាក់នៅក្នុងលូនោះ ទើបមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយពីទទួលដំណឹងនេះរួច នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកសហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសចុះទៅធ្វើការពិនិត្យដល់កន្លែងកើតហេតុ។ពេលទាញសពចេញមកដើម្បីពិនិត្យទើបដឹងថា សពមានឈ្មោះ ហាន វង់ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ មុខរបរធ្វើចម្ការ បានដេកស្លាប់នៅក្នុងលូនោះ ដោយសារតែ ជនរងគ្រោះលូនចូលចាប់ត្រីបណ្តាលអោយឈ្លក់ទឹកស្លាប់ ម៉្យាងទៀតជនរងគ្រោះមានសតិមិនគ្រប់ធ្លាប់ផឹកស្រាស្រវឹងជាប្រចាំ ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


