សន្តិសុខសង្គម
មេព្រៃបង្ក្រាបរថយន្តបែនដឹកឈើបានជិត៦ម៉ែត្រគូប តែក្រុមឈ្មួញក៏កំពុងរត់ការដោះលែងរថយន្តនោះវិញ!
សៀមរាប ៖ សកម្មភាពដឹកជញ្ជូនឈើ កើតឡើងយ៉ាងសកម្មនៅក្នុងខេត្តសៀមរាប ជាក់ស្តែង រថយន្តបែនបង្កប់ថ្មពីលើឈើពីក្រោម ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បង្ក្រាបដោយរកឃើញឈឺជិត៦ម៉ែត្រគូប។តែក្រុមឈ្មួញក៏កំពុងរត់ការដោះលែងរថយន្តនោះមកវិញដែរ។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដែលបានដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើធ្វើការបង្ក្រាប បានឲ្យដឹងថា ករណីបង្ក្រាបរថយន្តបែនដឹកថ្មលួចបង្កប់ឈើ គឺរថយន្តដឹកថ្ម៤ភៅម៉ាកពណ៌ស លាយខ្មៅពាក់ស្លាកលេខភ្នំពេញ3E ៩៣៩៥បានដឹកឈើអារប្រភេទ លេខ២ (ឈើទាល)ចំនួន១០៩ដុំស្មើនិង =៥,៩៩៦ម៉ែត្រគូប។

លោកបន្តថា ក្រុមការងារបានដឹកនាំយកមករក្សាទុកនិងធ្វើការវាស់វែងនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាបចាត់ការតាមផ្លូវច្បាប់ស្តីពីព្រៃឈើ។

គួររម្លឹកថា រថយន្តបែនដឹកថ្មមួយគ្រឿងលួចបង្កប់ឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្ក្រាប នៅស្រុកស្វាយលើនាថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ ក្រុមការដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។

ប្រភពបានដឹងថា ម្ចាស់រថយន្តដឹកឈើនេះមានឈ្មោះលីម រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាម្ចាស់ដេប៉ូឈើមួយ កន្លែងហើយការលួចដឹកឈើបង្កប់ក្នុងថ្ម តាមរយៈរថយន្តបែនបែបនេះ បានធ្វើសកម្មភាព ជាច្រើនលើកមកហើយ ដែលបានដឹកឈើចេញពីខេត្តព្រះវិហារចូលមកក្រុងសៀមរាប ឆ្លងកាត់តាមសង្កាត់ស្រុកស្វាយលើ និងបន្តមកចែកចាយនៅក្នុងទីរួមខេត្តសៀមរាប។

ដោយឡែកប្រភពមួយទៀតបានដឹងថា សកម្មភាពដឹកជញ្ជូនឈើនៅខេត្តសៀមរាប កើតមានយ៉ាងសកម្មដែលគេសង្ស័យថា សមត្ថកិច្ចជំនាញមួយចំនួនជាអ្នកបើកភ្លើងខៀវឲ្យមានបទល្មើសទាំងនេះកើតឡើង៕
ដោយ ៖ កុសល


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


