សន្តិសុខសង្គម
ទំនាស់ដីធ្លីឈានដល់ការផ្ទុះអាវុធ ធ្វើឲ្យមន្ត្រីយោធាម្នាក់ បាក់ជើងនិងធ្លាយពោះ
មន្ត្រីយោធាមួយរូបដែលមាននាទីជា នាយរងការិយាល័យទី២ នៃកងពលតូចលេខ ៥២ ត្រូវបានភាគីជម្លោះម្ខាង បាញ់បាក់ជើង និងធ្លាយពោះទឹកតែមិនស្លាប់ បន្ទាប់ពីមានបញ្ហាវិវាទដីធ្លីនៅក្នុងតំបន់ស្រុកសំឡូត រួចមក។
ហេតុការណ៍នៃការផ្ទុះអាវុធនេះ បានកើតឡើង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ៥ និង ៣០ នាទី ល្ងាច នៅចំណុចភ្នំព្រ័ត្រ ស្ថិតក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

បើតាមប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺ មានឈ្មោះ គីម សុខា ហៅ ០៧ ភេទប្រុស អាយុប្រហែល ជាង ៦០ ឆ្នាំ ស្លៀកពាក់ខោអាវទាហាន បានទំនាស់ពាក្យសម្ដីរឿងដីចំការ ជាមួយលោកអនុសេនីយ៍ទោ ទួន សុធា ហៅលេត មាននាទីជានាយរងការិយាល័យទី ២ នៃកងពលតូចលេខ ៥២ ដោយបានប្រតាយប្រតប់គ្នា នៅពេលនោះកម្លាំងរបស់លោក ទួន សុធា ២ នាក់ទៀត គឺមិនហ៊ានចូលទៅក្បែរនោះទេ។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរ ឈ្មោះ គឹម សុខា ហៅ០៧ បានដកកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់បណ្ដាលឲ្យលោក ទួន សុធា របួសធ្ងន់បាក់ស្មងជើងខាងស្ដាំ និងត្រូវក្បាលពោះ។
បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្កបានដណ្ដើមយកកំភ្លើងខ្លីពីជនរងគ្រោះនឹងទូរស័ព្ទមួយគ្រឿង រួចបើកឡានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


