សន្តិសុខសង្គម
អគ្គិភ័យឆេះផ្សារត្រែងទាំងកណ្ដាលអធ្រាត្រអស់ជិត ១០ តូប
តូបលក់ទំនិញក្នុងផ្សារត្រែង ចំនួន៨តូប ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ ដែលបង្កឲ្យមានការចលាចលទាំងកណ្តាលអធ្រាត្រ ដោយសារឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១និ១០នាទី រំលងអធ្រាត្រ ស្ថិតនៅក្នុងផ្សារត្រែង ក្នុងភូមិសាស្ត្រភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

បើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ដំបូងគេបានឮសម្លេងផ្ទុះ បន្ទាប់មកក៏ស្រាប់តែមានអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះតែម្តង ហើយអណ្តាតភ្លើងនេះបានឆេះរាលដាលបន្តទៅតូបផ្សេងៗទៀតដែលនៅក្នុង បង្កអោយមានភាពវឹកវរទាំងយប់ ដោយសារតែរថយន្តពន្លត់អគ្គិភ័យមិនទាន់ទៅដល់។

ប្រភពដដែលបានសន្និដ្ឋានថា មូលហេតុគឺអាចឆ្លងចរន្តអគ្គិសនី ដែលតូបទាំង៨នោះមានម្ចាស់ ១.ឈ្មោះ ថុង បូរី ភេទប្រុស អាយុ២៩ឆ្នាំ(២តូប) ។ ២. ហែម គឹមលាង ភេទស្រី អាយុ៦៥ឆ្នាំ(១តូប) ។ ៣.ឈ្មោះ សេន ប៉ាក់ ភេទស្រី អាយុ៦៣ឆ្នាំ(តូប២)។ ៤.ឈ្មោះ ហុក សុខឡូន ភេទប្រុស អាយុ៣៨ឆ្នាំ(២តូប)។ ៥.ឈ្មោះតៃ ចិន្ដា ភេទប្រុស អាយុ២៥ឆ្នាំ(១តូប)។
អ្នកទាំងអស់គ្នាស្នាក់នៅភូមិភ្ជាវ ឃុំត្រែង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ដោយករណីនេះមិនបណ្តាលអោយមានរងរបួសមនុស្សនោះទេ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


