Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនក្រុមមេអាប៉ោង និងអ្នកលេង៦នាក់ បញ្ជូនទៅតុលាការ

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបើកប្រតិបត្តិការណ៍បង្ក្រាបទីតាំង​លួចបើកលេងល្បែងស៊ីសងខុសច្បាប់ បាញ់អាប៉ោង និងធ្វើការឃាត់ខ្លួនក្រុមមេអាប៉ោង និងអ្នកលេងបាន០៦នាក់ ។

ប្រតិបត្តិការណ៍នេះធ្វើឡើងក្រោមការបញ្ជារយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកណ្តាល ដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង២០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ទ្រី ស៊ូខីវ ភេទស្រី ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ០៦ ទី១ឈ្មោះ ទ្រី ស៊ូឃីវ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ មុខរបរ លក់ដូរ (ជាម្ចាស់ទីតាំង)។ ទី២-ឈ្មោះ ចុន សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំស្រុកខេត្តកណ្តាល (មេអាប៉ោង) ។ ទី៣ឈ្មោះ វ៉ន អូន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ (មេអាប៉ោង) ។ ទី៤ឈ្មោះ ណុប យឿន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ កសិករ មានទីលំនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកលេងអាប៉ោង)។ ទី៥ឈ្មោះ តាំង យូអី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកបាឡាត់ឆឹវ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ជាអ្នកលេងអាប៉ោង) ។
និង៦-ឈ្មោះ អឿន ឡៃហ៊ាង ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ (អ្នកលក់អារហារ និងឲ្យក្រុមអ្នកលេងអាប៉ោង ខ្ចីប្រាក់ ) ។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់អោយដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០និង៣១នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលព័ត៌មានពី ប្រជាពលរដ្ឋថា មានមនុស្សមួយក្រុមកំពុងលេងល្បែងសុីសងខុសច្បាប់ (អាប៉ោង) នៅចំណុចផ្ទះរបស់ឈ្មោះ ទ្រី ស៊ូខីវ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ភ្លាមនោះលោកស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រកាខ្ពស់ ។

លុះដល់ម៉ោង១៣និង១៥នាទី ថ្ងៃដដែលកម្លាំងជំនាញបានចុះទៅដល់កន្លែងកេីតហេតុខាងលើឃើញមានក្រុមជនសង្ស័យកំពុងនាំគ្នាលេងអាប៉ោងពិតមែន ឃើញដូចនេះកម្លាំងជំនាញបានធ្វើការឃាត់ជនសង្ស័យ០៦នាក់ រត់គេចខ្លួន ០២នាក់ និងវត្ថុតាងខាងលើ មកសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ក្រោយពីសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង០៦នាក់ខាងលើបានសារភាពថា ក្រុមខ្លួនពិតជាបានផ្តល់ទីតាំង និងលេងល្បែងស៊ីសង (អាប៉ោង) ពិតមែន ក្នុងនោះមានឈ្មោះ ទ្រី ស៊ូឃីវ ជាម្ចាស់ទីតាំង ឈ្មោះ ចុន សំណាង និងឈ្មោះ វ៉ន អូន ជាមេអាប៉ោង ចំណែកឈ្មោះ អឿន ឡៃហ៊ាង ជាអ្នកចង់ការប្រាក់នៅកន្លែងលេងអាប៉ោងខាងលើ ចំណែកជនសង្ស័យ ០២នាក់ ទៀតជាអ្នកលេងអាប៉ោង ។

លុះនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាល បានប្រាប់អោយដឹងថា ក្រុមមេអាប៉ោង០៤នាក់ និងអ្នកលេង២នាក់ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានបញ្ជូនមកសាលាដំបូងខេត្តកណ្តាល ត្រូវបានលោក លី ភារ៉ា ព្រះរាជអាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចធ្វើការចោទប្រកាន់ពីបទ” បើកល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់” តាមមាត្រា០៥ និងមាត្រា០៤ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ។ រួចបញ្ជូនសំណុំរឿងទៅលោកចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម