Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះឡសម្ងួតសាយឡូពោធ៍ មួយកន្លែងនៅស្រុកភ្នំព្រឹ​ក បាត់បង់ថវិកា៣មុឺនដុល្លារ

បានផុស

នៅ

ឡសម្ងួតសាយឡូមួយកន្លែងក្នុងស្រុកភ្នំព្រឹក ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅថ្ងៃទី២៧ ខែ​សីហា​ ​ឆ្នាំ​​ ២០២​២ ​នេះ វេ​លា​ម៉ោង៦និង៤៥នាទីព្រឹក ដែលហេតុការនេះកើតឡើងនៅឡសម្ងួតក្នុងសា​យឡូ”ធានប៉រ”ស្ថិតនៅ​ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា​ ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់​ដំ​បង​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនី​យ៍​ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ បានឲ្យដឹងថា ក្រោយទទួលបានពត៌មានខាងលើ
នេះភ្លាមៗនោះ លោកបានដឹក​នាំកម្លាំងជំនាញផ្នែកពន្លត់អគ្គិភ័យស្រុកភ្នំព្រឹក ស​ហការជា​មួយលោកអភិបាលរងស្រុក​ភ្នំព្រឹ​ក​ កម្លាំងនគរ​បាលនៃអធិការ​ដ្ឋាននគរបាលស្រុកកំ​រៀង ដែលមានលោកវរ​សេនី​យ៍​ទោ​ វេ​ គឹមចត់​ ជាអធិការ រួមជាមួយកម្លាំងមូលដ្ឋាន កង​រាជអាវុធហត្ថស្រុ​ក​ភ្នំព្រឹ​ក ព្រមទាំងពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងបានធ្វើការពន្លត់​ជួយជ្រុំជ្រេងអន្តរាគមន៍ដើម្បីគ្រប់គ្រង​សភាពការណ៍បាននៅវេ​លាម៉ោ​ង​ប្រមាណ​៩និង៣៥នាទី ដោយប្រើប្រាស់រថយន្តចំនួន ០២គ្រឿងហើយប្រើប្រាស់ទឹកចំនួន​០៥​រថ​យ​ន្តទើបគ្រប់គ្រងបានទាំងស្រុង។

លោកថា ចំពោះមូលហេតុដែលនាំឱ្យកេីតមានអគ្គិភ័យនេះ គឺបណ្តាលមកពីម្ចាស់សា​យឡូមិនបានប្រមូលលំអងពោតដែលសម្ងួតហេីយចេញពីឡសម្ងួតឱ្យអស់ទេីបបង្កឱ្យកេីតគ្រោះអគ្គិយនេះ​ហេីយចំពោះការខូចខាតសរុប​គឹតជាប្រាក់​អស់​ប្រមាណ​៣០,​០០​០ដុល្លា( បីមុឺនដុល្លាអាមេរិច)ប៉ុន្តែ​អគ្គិភ័យនេះមិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ៕​

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម