សន្តិសុខសង្គម
ឃាត់ខ្លួនជនស៊ីវិល ២នាក់ ជិះឡានពាក់ស្លាកលេខ ខ.ម ដើរបរបាញ់សត្វព្រៃ នៅស្រុកថ្មបាំង
កម្លាំងកងរាជអាវុធហត្ថ និងបុគ្គលិកអង្គការសម្ព័នមិត្តសត្វព្រៃប្រចាំខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យ ដែលស្លៀកពាក់ស៊ីវិល ២នាក់ ពាក់ព័ន្ធនឹងការបាញ់សម្លាប់សត្វព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិនៅស្រុកថ្មបាំង ខេត្តកោះកុង។

ការឃាត់ខ្លួនជនសង្ស័យ ២នាក់នេះ ធ្វើឡើងនៅចំនុចភូមិទឹកល្អក់ឃុំ ជីផាតស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២។ ចំណែកបក្ខពួក ២នាក់ផ្សេងទៀតបានរត់គេចខ្លួន ខណៈសមត្ថកិច្ច និងបុគ្គលិកអង្គការសម្ព័ន្ធសត្វព្រៃ តាមចាប់មកអនុវត្តនីតិវិធី។

យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យ ២នាក់ ដោយទី១. ឈ្មោះ ស្រី វាសនា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិអូរដឹម សង្កាក់ចោមចៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, និងទី២. ឈ្មោះ ហុង រត្នមុនី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ទឹកល្អក់ ១ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។

តែទោះយ៉ាងណា សមត្ថកិច្ចនគរបាលខេត្តកោះកុង មិនបានបញ្ជាក់អំពីអត្តសញ្ញាណជនសង្ស័យ ជាកងកម្លាំងនៅអង្គភាពណាមួយនោះទេ គ្រាពួកគេបានបើកបរថយន្តស្លាកលេខ ខ.ម ចូលទៅតំបន់ការពារធម្មជាតិ ជួរភ្នំក្រវ៉ាញខាងត្បូង ដើម្បីបរបាញ់សត្វព្រៃ។

វត្ថុតាងដែលបានដកហូតរួមមាន៖ រថយន្តម៉ាក ហ្វតពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ២-៤៧៩៣ ខេមរៈភូមិន្ទ២ ចំនួន ១គ្រឿង, សត្វប្រើស ១ក្បាល, សម្ពោច ១ក្បាល, សាច់សត្វមួយស្បោងតូច, អាវុធចំនួន ៥ដើម វែង ២ដើម ខ្លី ៣ដើម និងគ្រាប់ចំនួន ៥៩គ្រាប់។

លោក វ៉េត សុខនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ឲ្យដឹងដែរថា បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ កំពុងឃុំខ្លួននៅក្នុងមន្ទីរបរិស្ថានខេត្តកោះកុង ដោយបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


