សន្តិសុខសង្គម
អាជ្ញាធរក្រុងស្ទឹងសែនចុះពិនិត្យស្ថានភាពប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងផ្សារស្ទឹងសែន
អាជ្ញាធរក្រុងស្ទឹងសែនចុះពិនិត្យមើលស្ថានភាពប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងផ្សារស្ទឹងសែន និងត្រៀមស្តារឡើងវិញនៅចុងឆ្នាំ២០២២ ខាងមុខ។
លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន នៅថ្ងៃទី ១១ ខែកញ្ញា បានដឹកនាំសហការីចុះពិនិត្យមើលប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងផ្សារស្ទឹងសែន បន្ទាប់ពីមានក្តីបារម្ភរបស់អាជីវករលក់ដូរនៅទីនោះមានការលំបាកដោយសារទឹកស្ទះនៅពេលភ្លៀងធ្លាក់ខ្លាំង។

លោកអភិបាលក្រុងស្ទឹងសែនបានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានតម្រូវការទិញទំនិញផ្សេងៗក៏ពិបាកក្នុងការធ្វើដំណើរផងដែរ។ ក្នុងសកម្មភាពចុះពិនិត្យនេះមន្រ្តីជំនាញផ្នែកសាធារណៈក្រុងសង្កេតឃើញថា មូលហេតុនៃការលិចរាល់ពេលមានភ្លៀងធ្លាក់ដោយសារផ្សារមានស្ថានភាពទាបជាងផ្លូវនៅពេលភ្លៀងម្តងៗធ្វើឲ្យទឹកហូរចូលទៅផ្នែកខាងក្នុងច្រើន ប៉ុន្តែរយៈពេលប្រមាណ២ទៅ៣ម៉ោង ទើបស្រកទៅវិញ ប្រព័ន្ធលូជុំវិញផ្សារនិងប្រព័ន្ធលូក្នុងបរិវេណផ្សារកកស្ទះដោយសារសំរាម និងដីកកក្នុងលូធ្វើឱ្យទឹកហូរយឺតបងប្អូនអាជីវករមួយចំនួនបានចាក់សាបមុខតូបលក់គ្របលើប្រព័ន្ធលូផងដែរ។

លោក ពេញ កែមបានបន្តថា ការពិនិត្យនេះ មិនដោះអាចស្រាយភ្លៀមៗបានទេទាមទារពេលវេលាប្រជុំពិភាក្សាជាមួយជំនាញផ្នែកប្រព័ន្ធលូ ផ្នែកផាស៊ីផ្សារ និងអាជីវករដែលជាម្ចាស់តូប ព្រោះក្នុងអំឡុងពេលធ្វើ នឹងអាចប៉ះពាល់ដល់ការលកដូរមួយរយៈពេល។
ក្រុមការងារសម្រេច ធ្វើផែនស្តារព័ន្ធលូ នៅចុងឆ្នាំ២០២២ ក្រោយពីរដូវវស្សា ចំពោះបញ្ហាសណ្តាប់ធ្លាប់លក់ដូរ និងរៀបចំឡើងវិញតាម ស.ជ.ណ របស់រដ្ឋក្រុង ស្ទឹងសែនឡើងមិនអនុញ្ញាតវិញមិនអនុញ្ញាតឲ្យជីវករលក់ដូរលើផ្លូវ ហើយអ្នកម៉ៅការផាស៊ី មិនអនុញ្ញាតឲ្យយកចំណីផ្លូវធ្វើកន្លែងផ្ញើរកងម៉ូតូទៀតនោះទេ៕


អត្ថបទ៖ ឈាង មករា
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា១ សប្តាហ៍ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


