Connect with us

កីឡា

នេះ​ម្ចាស់​ពាន​ឯកត្តជន​ទាំង ៤ ប្រចាំ​​ជើង​ឯក​ពិភព​លោក World Cup 2026

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ អេស្ប៉ាញ បាន​ក្លាយ​ជាម្ចាស់​ជើង​ឯក​បាល់ទាត់​ពិភព​លោក FIFA World Cup ឆ្នាំ ២០២៦ បន្ទាប់​ពី​ប្រើ​ពេល ១២០ នាទី ទើប​បាន​យក​ឈ្នះ អាហ្សង់ទីន ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នា​ព្រឹក​ព្រលឹម ថ្ងៃ​ចន្ទ ទី​២០ ខែ​កក្កដា​នេះ។

អេស្ប៉ាញអបអរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត ៩០ នាទី​ ក្រុម​ទាំង​ពីរគ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ​ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ កីឡាករ​របស់​អាហ្សង់ទីន Enzo Fernández ទទួល​បាន​កាត​លឿន ពីរ​ដង ហើយ​ក៍​​ទទួល​បាន​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ទីលាន។

អាហ្សង់ទីន​លេខ​២

ការ​បន្ថែម​ម៉ោង ១៥​នាទី​ លើក​ទី១ ក៏​នៅ​តែ​គ្មាន​គ្រាប់​បាល់​កើត​ឡើង បើទោះ​បី​ជា អេស្ប៉ាញ មាន​ឱកាស​ស៊ុត​ច្រើន​លើក។ ការ​ប្រកួត ១៥​នាទី​លើក​ទី២​មិន​បាន​ប៉ុន្មាន​ផង អេស្ប៉ាញ ទម្លាយ​សំណាញ់​ទី​របស់​អាហ្សង់ទីន​បាន​សម្រេច​ដោយ​កីឡាករ Ferran Torres ដើម្បី​នាំ​មុខ ១-០ នៅ​នាទី ១០៦។ លទ្ធផល ១-០ នេះ​រក្សា​រហូត​ចប់​ការ​ប្រកួត ១២០​នាទី។

កីឡាករ Rodri ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត

ដូច្នេះក្រុម​គោជល់ អេស្ប៉ាញ បាន​ក្លាយ​ជា​ម្ចាស់ជើង​ឯក​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ ហើយ អាហ្សង់ទីន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ និង អង់គ្លេស ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៣។

កីឡាករ Pau Cubarsi ម្ចាស់​ពាន​កីឡាករ​វ័យ​ក្មេងល្អ​បំផុត

តួ​សំខាន់​ពីរ​នាក់​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​គឺ​កីឡាករ Lionel Messi និង Lamine Yamal មិន​បាន​ឈ្នះ​ពាន​ឯកត្តជន​ណា​មួយ​ឡើយ។ ផ្ទុយ​ទៅ​វិញ​កីឡាករ Pau Cubarsí អាយុ ១៩ ឆ្នាំ បាន​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេងល្អ​បំផុត ហើយ​កីឡាករ Kylian Mbappé បាន​ឈ្នះ​ពាន​ស្បែក​ជើង​មាស​ក្នុង​នាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​ ខណៈ​កីឡាករ Rodri បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ទាំង​មូល ហើយ​អ្នក​ចាំទី Unai Simon ឈ្នះពាន​ស្រោម​ដៃ​មាស៕

កីឡាករ Unai Simon ម្ចាស់​ពាន​ស្រោម​ដៃ​មាស

ជ័យលាភីក្រុម​ និង​ឯកត្តជន

  • ជើង​ឯក៖ អេស្ប៉ាញ ទទួល​បាន​ពាន និងមេដាយមាស
  • រង​ជើង​ឯក៖ អាហ្សង់ទីន ទទួល​បាន​មេដាយ​ប្រាក់
  • លេខ៣៖ អង់គ្លេស ទទួល​បាន​មេដាយ​សំរិទ្ធ
  • លេខ៤៖ បារាំង
  • ក្រុមយុត្តិធម៌​ជាង៖ ន័រវែស
  • ពាន​កីឡាករ​ល្អ​បំផុត៖ កីឡាករ Rodri (អេស្ប៉ាញ)
  • ពាន​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត៖ កីឡាករ Pau Cubarsí អាយុ ១៩ ឆ្នាំ (អេស្ប៉ាញ)
  • ពានស្បែក​ជើង​មាស៖ កីឡាករ Kylian Mbappé (បារាំង) ១០ គ្រាប់
  • ពាន​ស្រោម​ដៃ​មាស៖ កីឡាករ Unai Simón (អេស្ប៉ាញ)

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម