សន្តិសុខសង្គម
ស្ពានយោលមួយខ្សែ ក្នុងសង្កាត់បរយ៉ាខា ត្រូវទឹកជំនន់កួចដាច់ទាំងស្រុង បណ្តាលឲ្យពលរដ្ឋជាច្រើនគ្រួសារ ពិបាកក្នុងការធ្វើដំណើរ
ប៉ៃលិន ៖ ស្ពានយោលដ៏សំខាន់មួយ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់បរយាខា ក្រុងប៉ៃលិន ត្រូវទឹកជំនន់ កួចផ្តាច់ទាំងគ្រឹះ ហូរទៅតាមទឹក កាលពីវេលាម៉ោង ៧ យប់ថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានលើកឡើងថា ចាប់តាំងពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៧ ខែតុលា ភ្លៀងបានបង្ហូរធ្លាក់ខ្លាំង នៅផ្នែកខាងលើ មួយសន្ទុះស្រាប់តែមានទឹកជំនន់ ហូរមកយ៉ាងខ្លាំង បណ្តាលឲ្យជន់លិចកន្លែងកម្សាន្តមួយ តាមដងស្ទឹងបរយ៉ាខា ចំណែកស្ពានយោល ដែលប្រជាពលរដ្ឋ ធ្លាប់បើកបរ ឆ្លងកាត់ ក៏ត្រូវទឹកជំនន់ អួសទៅទាំងគ្រឹះធំៗ ចំណែកដែកទប់ ក៏ត្រូវដាច់ចេញពីគ្នាផងដែរ។

ប្រភពព័ត៌មាន បានបន្តទៀតថា មូលហេតុ ដែលធ្វើឲ្យស្ពានយោល ត្រូវទឹកគួចដាច់ទាំងស្រុងនេះ គឺបណ្តាលមកពីភ្លៀងខាងលើខ្លាំង ហើយនាំមកនូវសំរាម ឈើធំៗ មកជាប់និងសំណាញ់ដៃស្ពាន ទើបដាច់ទៅទាំងផ្ទាំងតែម្តង ។

ប្រភពព័ត៌មាន ក៏បានបញ្ជាក់ដែរថា ស្ពានយោលមួយខ្សែនេះ គឺពួកគាត់ ក៏ដូចជាអ្នកក្រៅភូមិ ធ្វើដំណើរទៅចំការ សិស្សសាលាឆ្លងកាត់ទៅរៀនសូត្រ ព្រោះមានតែស្ពាន់នេះទេ ដែលនៅជិត ក្នុងការឆ្លង បើសិនជាដាច់ដូច្នោះ គឺពួកគាត់នៅតំបន់នេះ ពិបាកក្នុងធ្វើដំណើរ ព្រោះមិនមានកន្លែង ដែលឆ្លងនោះទេ ។ ពួកគាត់ ក៏បានស្នើសុំអាជ្ញាធរខេត្ត មេត្តាជួយធ្វើស្ពានបណ្តោះអាសន្ន សម្រាប់ពួកគាត់ឆ្លងទៅមកផងដែរ។

សូមបញ្ជាក់ដែរថា នៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋានជាប់ស្ទឹងបរយ៉ាខា បរតាំងស៊ូ ស្ទឹងតារាប សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះទឹកតាមដងស្ទឹង ដងអូរ មានការជន់ខ្លាំង ។ក្នុងលោកស្រីអភិបាលខេត្ត ក៏បានបញ្ជាឱ្យកម្លាំង និងអាជ្ញាធរចុះអន្តរាគមន៍ ទាំងយប់ ផងដែរ។ ទន្ទឹមនឹងនោះកម្លាំងអាជ្ញាធរ និងពិនិត្យអន្តរាគមន៍នៅកន្លែងផ្សេងៗ ទៀតដើម្បីដោះស្រាយបញ្ហានេះ ហើយប្រជាពលរដ្ឋត្រូវបង្កើន ការប្រុងប្រយ័ត្ន ជាពិសេសអ្នកមានកូនតូចៗមិនត្រូវបណ្តោយ លេងទឹកជាដាច់ខាត និងត្រូវការពារអនាម័យសុខភាព ព្រោះពេល នេះអាជ្ញាធរកំពុងចាត់វិធានការជួយសង្គ្រោះ ជាបណ្តើរហើយដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ









-
សន្តិសុខសង្គម២០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


