សន្តិសុខសង្គម
បើកទូកដឹកប្រពន្ធនិងកូនតូចទៅទិញឥវ៉ាន់បុកបង្គោលថ្មក្រឡាប់លិចបាត់កូនក្នុងទឹក
កុមារីអាយុ១ឆ្នាំកន្លះម្នាក់បានលង់ទឹកបឹងស្លាប់បន្ទាប់ពីជួបគ្រោះថ្នាក់ទូកបាឡាស្មាច់មួយគ្រឿងរបស់ឪពុក និងម្ដាយបានបើកបុកបង្គោលថ្មដីឡូត៍ដែលលិចទឹកក្នុងរដូវវស្សានៅចំណុចបឹងបួនមុំ ស្ថិតនៅក្នុងភូមិឧទុម្ពរ ឃុំគ្រាំងដីមាស ស្រុករលាប្អៀរ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ។

លោក យី ភួន មេឃុំក្រាំងដីមាស បានឲ្យដឹងថា មុនពេលកើតហេតុគ្រួសារមួយដែលមានសមាជិក៣នាក់ឪពុក ម្ដាយ និងកុមារីជាកូនអាយុ១ខួបកន្លះ បានធ្វើដំណើរតាមទូកបាឡាស្មាច់១គ្រឿងចេញពីផ្ទះភូមិឧទ្ទុម្ពរ ឃុំក្រាំងដីមាស ដើម្បីរកទិញឥវ៉ាន់នៅផ្សារ ។ លុះពេលត្រឡប់ទៅវិញ កំពុងធ្វើដំណើរតាមផ្លូវទឹកសុខៗស្រាប់តែទូកបាឡាស្មាច់បានទៅបុកជាមួយនឹងបង្គោលថ្មដីឡូត៍ពេញទំហឹង ធ្វើឲ្យទូកក្រឡាប់លិចទៅក្នុងទឹកទាំងអស់គ្នា ជាអកុសលម្ដាយក្មេងស្រីរងគ្រោះមិនចេះហែលទឹកក៏បានលែងកូនចោល ហេីយស្រវេស្រវាដើម្បីសង្គ្រោះខ្លួនឯង។ ពេលនោះឪពុកដែលជាអ្នកចេះហែលទឹកឃើញប្រពន្ធដូច្នេះក៏សម្រេចចិត្តទៅជួយសង្គ្រោះបានតែប្រពន្ធ ចំណែកកូនស្រីក៏បានលិចទៅក្នុងទឹកបាត់ ទម្រាំរាវរកឃើញកុមារីរងគ្រោះក៏បានស្លាប់បាត់ទៅហើយ។

ក្រោយពីទទួលបានព័ត៌មាននេះ ឯកឧត្តម ប៉ា សុខុម ប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រាំងដីមាស និងលោក យី ភួន មេឃុំក្រាំងដីមាស ព្រមទាំងសហការី បានចុះទៅជួបក្រុមគ្រួសារសព និងសម្ដែងនៅការអាណិតអាសូរ សោកស្ដាយយ៉ាងខ្លាំងចំពោះហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ និងបាននាំយកជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៥០ម៉ឺនរៀល ជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនដល់គ្រួសារសព៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


