សន្តិសុខសង្គម
សាកសួររកផ្លូវបែរជាដកអាវុធខ្លីភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងទៅបាត់នៅសង្កាត់រលួស
ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឃាត់ហៅយុវជន២នាក់ដោយប្រើល្បិចហៅសួរនាំរកផ្លូវផ្ទុយទៅវិញបានដកកាំភ្លើងខ្លីភ្ជង់គម្រាមប្លន់យកទៅបាត់ដោយសុវត្តិភាព បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៤៥ នាទីយប់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ ចំណុចស្ពានផ្លូវ៦០ម៉ែត្រថ្មី ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាប់ព្រំប្រទល់ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ម៉ូតូដែលជនសង្ស័យយកទៅបាត់ ម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AL-5051 ម្ចាស់ជនរងគ្រោះឈ្មោះ វង្ស ផល្លា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះគ្នា២នាក់ជិះម៉ូតូតាមផ្លូវ ១០៤ ពីលិចទៅកើត ដល់ចំណុចលើស្ពានអាកាសថ្មីឈប់អុជបារីជក់រៀបនឹងជិះចេញទៅហើយស្រាប់តែជនសង្ស័យគ្នា២នាក់ ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ មិនចាំស្លាកលេខពីកើតទៅលិចបញ្ច្រាសទិសគ្នាមកឈប់ទន្ទឹម ប្រើល្បិចឃាត់សាកសួរលើជនរងគ្រោះ «ផ្លូវមួយណាទៅវត្តស្លែង ផ្លូវជាតិលេខ៣?» គ្រាន់តែជនរងគ្រោះចង្អុរប្រាប់ផ្លូវហើយ ស្រាប់តែជនសង្ស័យដកកាំភ្លើងខ្លីភ្ជង់គម្រាមប្លន់យកម៉ូតូ ជិះឆ្ពោះទៅទិសខាងលិចបាត់។

ក្រោយកើតហេតុ ទើបផ្អើលឆោឡោដល់ពលរដ្ឋកម្លាំងប្រជាការពារ សង្កាត់ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅដល់សាកសួរនាំរួចជូនជនសង្ស័យទៅដាក់ពាក្យបណ្តឹងនៅសង្កាត់រលួស ខណ្ឌដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ៕

អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


