សន្តិសុខសង្គម
ចាប់ខ្លួនបានហើយ ជនដៃដល់ដែលសម្លាប់ប្រពន្ធខ្លួនឯងនៅសង្កាត់ព្រៃវែង
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្តាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនដៃដល់ដែលសម្លាប់ប្រពន្ធខ្លួនឯងបានហើយ បន្ទាប់ពីគេចខ្លួនបាន៣ថ្ងៃ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ គឹម សំអាន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ និងចាប់ខ្លួនបានត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល យកមកធ្វើការសាកសួរនាំនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង៥០នាទី មានករណីប្រទះឃើញសពស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលលេខ១ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានសភាពហើមស្អុយ និងមានចាក់សោខាងក្រៅ។

សមត្ថកិច្ចខណ្ឌដង្កាបានឲ្យដឹងថា ជនរងគ្រោះ(សព)ឈ្មោះ កង គា ហៅ អាឈី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រ មានស្រុកកំណើត ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពីពិនិត្យកោសល្យវិច័យលើសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារថប់ដង្ហើម (ខ្ទប់មាត់ និងច្រមុះ)៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


