សន្តិសុខសង្គម
ចាប់ខ្លួននាយកក្រុមហ៊ុនចេញសែកអត់លុយ ១០ ម៉ឺនដុល្លារ
សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ នេះ បានចាប់បញ្ជូនខ្លួននាយកក្រុមហ៊ុនមួយ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ចេញសែកស្អុយមានទឹកប្រាក់ ១០ ម៉ឺនដុល្លារ។

ជនសង្ស័យឈ្មោះ អេង សុភាព អាយុ ៤៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៥២d ផ្លូវ ៥៩៨ ភូមិ ៥ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក មុខរបរជានាយកក្រុមហ៊ុន (ប៊ី វាយ ជី វើល៍វាយ គ្រុប)។
ពាក់ព័ន្ធករណីនេះ ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ ២០២២ ឈ្មោះ គឹង វណ្ណៈ ភេទប្រុស ជាមិត្តភ័ក្ដិរបស់ម្ចាស់បំណុល បានខ្ចីប្រាក់ដើមបណ្ដឹងមួយចំនួនធំសម្រាប់ធ្វើការរកស៊ី ដោយមានដាក់ប័ណ្ណសម្គាល់អចលនវត្ថុធានាលើសំណង។ លុះដល់ថ្ងៃកំណត់ត្រូវសងប្រាក់ ឈ្មោះ គឹង វណ្ណៈ ពុំមានប្រាក់ទាន់ពេលវេលាទេ ប៉ុន្តែបានប្រាប់បើត្រូវការប្រាក់បន្ទាន់ឲ្យយកប័ណ្ណដីដែល គឹង វណ្ណៈ ដាក់ធានាយកទៅកាត់ផ្ទេរឈ្មោះឲ្យ អេង សុភាព ទើបអាចទទួលលុយបាន។
បន្ទាប់មកម្ចាស់បំណុល ក៏បានព្រមព្រៀងគ្នាជាមួយឈ្មោះ អេង សុភាព កាត់ផ្ទេរប្លង់ដី ហើយឈ្មោះអេង សុភាព ក៏បានចេញមូលប្បទានប័ត្រមានទឹកប្រាក់ ១០ ម៉ឺនដុល្លារ ឲ្យមកម្ចាស់បំណុល។ លុះដល់ថ្ងៃបើកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រនោះគ្មានប្រាក់ទេ ទើបម្ចាស់បំណុលស្វែងរកឈ្មោះ អេង សុភាព ដើម្បីដោះស្រាយ ប៉ុន្តែជននេះគេចវេះរហូត ទើបម្ចាស់បំណុលប្ដឹងមកសមត្ថកិច្ច និងតុលាការចាត់ការតែម្ដង៕
អត្ថបទ ៖ មករា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ