Connect with us

សន្តិសុខសង្គម

ក្រុមការងារ​បច្ចេកទេស​ខ្មែរ-ថៃ​ ចាប់​ផ្តើម​រុះរើ​សំណង់​អគារ​កា​ស៊ីណូ​ ដែល​ត្រូវ​ភ្លើង​ឆេះ​នៅ​ប៉ោយប៉ែត

បានផុស

នៅ

ប៉ោយប៉ែត ​៖ ​លោក​វិស្វករ លី សារី ក្រុមការងារ​បច្ចេកទេស​ខ្មែរ-ថៃ​ នៅ​ថ្ងៃ​ទី​២​ ខែមករា ឆ្នាំ​២០២២​នេះ​កំពុង​ប្រើ​គ្រឿងចក្រ​ចុះ​រុះ​រើ​សំណង់​អគារ​ចំនួន​បី​នៃ​កា​ស៊ីណូ​ពីរ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដែល​ត្រូវ​អគ្គិភ័យ​ឆាប់​ឆេះ​បណ្តាលអោយ​ស្លាប់​មនុស្ស​២៦​នាក់​និង​របួស​៥៧​កាលពី​ចុង​ឆ្នាំ២០២២​អាច​ប្រើ​រយៈពេល​បួន​ខែ​ក្នុងការ​រុះរើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វិស្វករ លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ដែល​ទទួល​ការងារ​ជា​អនុប្រធាន​សម្របសម្រួល​ក្រុមការងារ​រុះរើ​អគារ​កា​ស៊ី​ណូ​ខាងលើ​ពី​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អោយដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៣​ថា​ នៅ​ថ្ងៃ​ទី​២​មករា​នេះ​ក្រុមការងារ​បច្ចេកទេស​រុះ​រើ​ ដែល​ខាង​ក្រុមហ៊ុន​កា​ស៊ី​ណូ យក​មក​រុះរើ​មាន​ទាំង​ថៃ​និង​កម្ពុជា​បាន​នឹង​កំពុង​ចាប់​ផ្តើម​រុះរើ​ហើយ ដោយ​ចែកជា​ពី​ក្រុម​ក្នុង​ការ​រុះរើ មួយ​ក្រុម​រុះរើ​គ្រឿង​ដែក​និង​មួយ​ក្រុម​ទៀត​រុះរើ​ប្រភេទ​បេតុង​ដោយ​ជាក់ស្តែង​ជាដំបូង​ក្រុមការងារ​បាន​ប្រើ​គ្រឿងចក្រ​រុញ​ទាញ​សំណង់​ពី​បេតុង​នៃ​អគារ​កាស៊ីណូ​ប៉ោយប៉ែ​តរី​សត ​ដែល​កំពុង​ទ្រេត​រក​ដួលរលំ​។

លោក​បន្ត​អោយដឹងទៀត​ថា ​ក្នុងពេល​រុះរើ​នេះ​ បាន​រកឃើញ​ទូដែក​ដាក់​ឯកសារ​នឹង​និង​ទ្រព្យសម្បត្តិ​ចំនួន​៧​ទូ​របស់​ក្រុមហ៊ុន​កា​ស៊ីណូ​ទាំងពីរ​។

សម្រាប់​រយៈពេល​នៃ​ការ​រុះរើ​លោក​មិន​អាច​កំណត់​ជាក់លាក់​បានទេ​ តែ​តាម​ការ​វាយ​តម្លៃ​របស់​ក្រុម​ម៉ៅការ​រុះរើ​អាច​ប្រើ​ពេល​បួន​ខែ​។

មុន​ការ​រុះរើ​សំណង​អគារ​ខាងលើ​ផ្លូវ​ចូល​តំបន់​ដែល​ត្រូវ​រុះរើ​ ត្រូវ​បាន​ហ៊ុមព័ន្ធ​ដោយ​ស័ង្កសី​បិទ​ដោយ​ក្នុងនោះ​ផ្លូវ​ចូល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ពី​ខាងកើត​នៃរ​ង្វ​ង់​មូល​ក៏​ត្រូវ​បាន​បិទ​ដោយ​ស័ង្កសី​មិនអោយ​មានការ​ចេញចូល ​ឬ​ចរាចរ​ក្រៅពី​ក្រុមការងារ​រុះរើ​ឡើយ​។ ដើម្បី​កុំ​អោយមាន​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេងៗ​។

តាមរយៈ​នៃ​ការរុះរើ​ដែល​ប្រើពេល​យូរ​នេះ​ក៏​អាច​ធ្វើ​អោយ​ការ​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក៏​ប្រើ​រយៈពេល​យូរ ​ដែល​ក្នុងការ​បង្វែរ​ទៅ​ចរាចរណ៍​ចេញចូល​នៅ​ច្រក​អន្តរជាតិ​ស្ទឹង​បត់​ដែល​កំពុងតែ​ស្ថាបនា​ច្រក​មិនទាន់​ហើយ៕

ដោយ ៖ អ​ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម