Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីស្រាយបំភ្លឺការចុះផ្សាយថាមាន​ជនស៊ីវិល ឈុតខ្មៅចាប់នារីម្នាក់ចូលរថយន្តយ៉ាងអនាធិបតេយ្យនៅខណ្ឌច្បារអំពៅ

បានផុស

នៅ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីស្រាយបំភ្លឺមួយក្រោយមានអង្គភាពសារព័ត៌មានមួយចំនួនបានចុះផ្សាយថា «ថតជាប់ជនស៊ីវិលឈុតខ្មៅមួយក្រុម ធ្វើសកម្មភាពចាប់នារីម្នាក់ ញាត់ចូលរថយន្តយ៉ាងអនាធិបតេយ្យ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ» ដែលនេះជាព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងធ្វើឲ្យមហាជនមានការយល់ច្រឡំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាក់ស្តែងនៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចក្នុងបរិវេណអគារមួយដែលមានឈ្មោះថា DB ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្បែរនឹងស្ថានីយប្រេង PTT មាននារីម្នាក់គាត់ស្រវឹងហើយគាត់ក៏ឈររង់ចាំមិត្តប្រុសរបស់គាត់មកយក ពេលនោះគាត់ក៏ដួលនៅនឹងកន្លែង។ ដោយឃើញហេតុការនេះ សន្តិសុខនៅទីនោះ ក៏បានប្រាប់ឲ្យគាត់ចូលទៅអង្គុយចាំនៅខាងក្នុងវិញ តែគាត់មិនព្រម ពេលនោះសន្តិសុខក៏បានយកកៅអីឲ្យគាត់អង្គុយរង់ចាំមិត្តប្រុសរបស់គាត់មកយក។ ពេលនោះក៏មានអ្នកនៅក្បែរថតរូប និងរាយការណ៍ទៅអ្នកការសែត ហើយមានអ្នកសារព័ត៌មានមកLive ដោយផ្សព្វផ្សាយព័ត៌មានខុសពីការពិត ស្របពេលខ្លួនមិនទាន់ដឹង និងទទួលបានព័ត៌មានពិតនៅឡេីយ។ ឃេីញដូច្នេះសន្តិសុខ ក៏បានលើកនារីនេះចូលមកអង្គុយសាឡុងខាងក្នុងវិញ។ លុះដល់ម៉ោង១១និង៣០នាទី បុរសជាមិត្តប្រុសបានមកទទួលគាត់យកទៅផ្ទះវិញ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់ មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ សូមធ្វេីការសួរនាំ ឬស្រាវជ្រាវឲ្យបានដឹងការពិតជាមុនសិន ចៀសវាងធ្វេីឲ្យមានការយល់ប្រឡំ ជាពិសេសអាចធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម