សន្តិសុខសង្គម
ស្នងការបំភ្លឺជុំវិញគណនីហ្វេសប៊ុកស្ត្រីម្នាក់ចោទប្រកាន់ប៉ូលិសចរាចរណ៍
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣នេះ បានបំភ្លឺថា ស្ត្រីម្នាក់ដែលបានបេីកបរ ឆ្លងផុតគំនូសស ឬគំនូសសញ្ញាសម្រាប់អ្នកថ្មេីរជេីងហេីយ ភ្លេីងបានលោតលឿងនោះ សមត្ថកិច្ចមិនបានធ្វេីការផាកពិន័យ ហេីយក៏មិនបានប្រេីប្រាស់កាយវិការ ពាក្យសំដីមិនសមរម្យនោះទេ នៅពេលមន្ត្រីហៅគាត់ឈប់ដេីម្បីពន្យល់ ណែនាំអប់រំ គាត់បែរជាយំរហូត ដោយមិនមានរណាម្នាក់ធ្វេីអ្វីគាត់ផងនោះ ឃេីញដូច្នេះមន្ត្រីក៏បានប្រាប់គាត់ឲ្យឈប់យំ សមត្ថកិច្ចគ្រាន់តែណែនាំអប់រំ ហេីយឲ្យគាត់បេីកចេញទៅ។

សេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើឡើង បន្ទាប់ពីគណនីយហ្វេសប៊ុកមួយឈ្មោះ Rachana Kim បានផុសថា “រាល់ថ្ងៃនេះ ក្រៅពីចោរ គឺប៉ូលិសនេះហើយគួរឲ្យខ្លាច នៅស្តុបអាងទឹកអូរឡាំពិក…”
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា តាមច្បាប់ចរាចរណ៍ផ្លូវគោគ អ្នកដែលល្មេីសច្បាប់ ត្រូវតែធ្វេីការផាកពិន័យតាមច្បាប់ ការគោរពច្បាប់បានល្អរបស់ប្រជាពលរដ្ឋ បង្ហាញពីចរិតនៃការចូលរួមគោរពច្បាប់ និងបង្ហាញពីកិត្យានុភាព និងកិត្តិយសរបស់ប្រជាជាតិ និងប្រជាពលរដ្ឋរបស់ប្រទេសនោះផងដែរ។
ដូច្នេះ! បេីមានភ្លេីងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និយាយជារួមមានច្បាប់ហេីយមិនគោរព តេីវានឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កម្រិតណា ធ្វេីឲ្យបាត់បង់អាយុជីវិត គ្រោះថ្នាក់បណ្តាលឲ្យពិការ និងបាត់បង់ទ្រព្យសម្បត្តិជាច្រេីនទៀតផង ។ ក្នុងករណីដែលអនុវត្ត ឬពិន័យខុស ជារឿងរបស់បុគ្គល បេីបុគ្គលធ្វេីខុស ធ្វេីលេីសពីការណែនាំ នោះនឹងត្រូវទទួលការអនុវត្តវិន័យ ឬអនុវត្តតាមច្បាប់ ទៅតាមស្ថានភាពកំហុសជាក់ស្តែង។
មួយរយ:ពេលកន្លងមកនេះមន្ត្រីមួយចំនួន ដែលបានអនុវត្តខុស ឬអនុវត្តលេីសការណែនាំ ត្រូវបានអនុវត្តវិន័យ ដោយបានធ្វេីការដាក់វិន័យ ដកតួនាទី ឬ បន្ថយឋានន្តរស័ក្ត ជាដេីម ដេីម្បីជាការព្រមានឲ្យដឹង និងយល់អំពិកំហុសដែលបានប្រព្រឹត្តិ។
បញ្ជាក់ថា៖ ពាក់ព័ន្ធអ្នកបើកបរយានជំនិះពេលមកដល់ភ្លើងស្តុបពណ៌លឿង បើកបរជ្រុលបានន័យថាកង់ខាងមុខឆ្លងផុតគំនូសជាប់ពណ៌សដែលកាត់ទទឹងផ្លូវ ឬមានគំនូសថ្មើរជើងឆ្លងកាត់ អ្នកបើកបរនៅតែអាចបន្តដំណើរទៅមុខបាន អាចទៅមុខត្រង់ បត់ស្តាំ ឬបត់ឆ្វេង ករណីនេះមន្ត្រីចរាចរណ៍មិនអាចផាកពិន័យបានទេ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


