សន្តិសុខសង្គម
ចុះឆក់ត្រីឆ្លងចរន្តប៉ះកញ្ចឹងក ឆក់ស្លាប់ខ្លួនឯង នៅកណ្តាលវាលស្រែ
ជនរងគ្រោះម្នាក់បានដេកស្លាប់ក្នុងភក់នៅកណ្តាលវាលស្រែ ក្រោយពីសមត្ថកិច្ចពិនិត្យទើបដឹងថា ត្រូវខ្សែចរន្តប៉ះចំកញ្ចឹងក បណ្តាលអោយឆក់ស្លាប់។
ការភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២ ថ្ងៃត្រង់ នៅចំណុចវាលស្រែ ក្នុង ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានប្រជាពលរដ្ឋ ប្រទះឃើញមនុស្សដេកស្លាប់ ព្រមទាំងមាន ឧបករណ៍ឆក់ត្រីខុសច្បាប់ នៅកាន់ជាប់នឹងដៃផង។

សពជនរងគ្រោះមានឈ្មោះ ញ៉ សុធន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្រោយទទួលបានព័ត៌មាន ក្រុមជំនាញស្រុកបានចុះដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងពិនិត្យសាកសពឃើញថា សពដេកផ្ងាពោះដោយនៅពីក្រោយខ្នងមានស្ពាយអាគុយ១និងអំភ្លី១ ចាប់ជាប់គ្នាដោយដៃទាំងពីរកាន់ដងឆក់ជាប់ នៅចុងដងឆក់កាន់ដៃខាងស្តាំមានរុំចងដែក មកប៉ះជាប់កញ្ចឹង.កខាងស្តាំ ព្រមទាំងមានស្លាកស្នាមឆេះខ្លោច ១កន្លែង។

តាមការពិនិត្យសមត្ថកិច្ចបានសន្និដ្ឋានថា៖ សាកសពបានធ្វើសកកម្មភាពនេសាទដោយប្រើឧបករណ៍ឆក់ ហើយផ្លាតដួលបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់។ ដោយករណីនេះជំនាញស្រុកបានប្រគល់សាកសពឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


