សន្តិសុខសង្គម
ពលរដ្ឋនៅចម្ការលោក ខឹម វាសនា សល់តែប្រមាណជាង១០០នាក់ប៉ុណ្ណោះ
គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ ពលរដ្ឋដែលរស់នៅចំការលោក ខឹម វាសនា នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចំនួនប្រមាណជាង១០០នាក់ប៉ុណ្ណោះ ដែលពួកគាត់ទាំងនោះ គឺនៅជួយមើលថែចម្ការខ្លះទៀតឃ្វាលគោ ចិញ្ចឹមជ្រូកជាដើម។

ចំពោះពលរដ្ឋដែលរស់នៅក្នុងចំការនោះអ្នកខ្លះមានជំងឺ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យជួយព្យាបាលជាសះស្បើយឡើងវិញផងដែរ។ រីឯកម្លាំងនគរបាលក៏កំពុងបន្តយាមកាមជាច្រើននាក់ដើម្បីការពារសុវត្ថិភាពរបស់ពួកគាត់ផងដែរ។ ដោយឡែកមណ្ឌលសុខភាព រុនតាឯក បានបន្តចុះមកពិនិត្យសុខភាពជូនដល់កងកម្លាំងនគរបាលដែលឈរជើងប្រចាំការនៅជុំវិញដីចម្ការម្រេច១២ហិចតា ក្នុងមានដូចជា វាស់ឈាម ចង្វាក់បេះដូង និងផ្លូវដង្ហើម និងចែកថ្នាំវីតាមីន ជូនដល់កងកម្លាំង។

លទ្ធផលទទួលបានកម្លាំងដែលមកប្រចាំការទាំង១១ស្រុកឃើញថា មានសុខភាពល្អ និងមានកម្លាំងចាស់ៗមានលើសឈាម និងលើសជាតិស្ករ និងមានលំហាត់ប្រាណជារៀងរាល់ថ្ងៃផងដែរ៕
អត្ថបទ៖ កុសល




-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៥៩ នាទី agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


