Connect with us

សន្តិសុខសង្គម

​បាក់ច្រាំងទន្លេច្រើនកន្លែងដោយសារទឹកជន់ឡើង​

បានផុស

នៅ

ទឹកជំនន់ទន្លេមេគង្គបានហក់ឡើងខ្ពស់ នៅដើមខែសីហានេះ បណ្តាលឲ្យបាក់ច្រាំងតាមដងទន្លេក្នុងខេត្តត្បូងឃ្មុំ។ ក្រោយទទួលព័ត៌មានភ្លាមៗ រដ្ឋបាលខេត្តត្បូងឃ្មុំបានចេញបទបញ្ជានៅថ្ងៃ ១០ ខែសីហា ឆ្នាំ២០២៣នេះ ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរឃុំ ធ្វើការចុះពិនិត្យទីតាំងច្រាំងបាក់មានចំនួន៧កន្លែង និងផ្លូវបេតុងស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដើម្បីចេញដំណោះស្រាយធានាដល់សន្តិសុខជូនពលរដ្ឋក្នុងតំបន់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូឃ្មុំបញ្ជាក់ថា ទីទាំងទាំងនោះរួមាន៖

-ទីតាំងទី១ មានប្រវែង៣០ម៉ែត្រ មានជម្រៅចូលមកក្នុង៥ម៉ែត្រ (បាក់ផ្នែកខាងលើ)

-ទីតាំងទី២ មានប្រវែង២០ម៉ែត្រ មានជម្រៅចូលក្នុង ៣ម៉ែត្រ

-ទីតាំងទី៣ មានប្រវែងប្រហែល ៤០ម៉ែត្រ មានជម្រៅប្រហែល៣ទៅ៤ម៉ែត្រ(បាក់ផ្នែកខាងលើ)

-ទីតាំងទី៤,៥,៦ បានរៀបចំបាវខ្សាច់ទប់ច្រាំងក្នុងឆ្នាំ២០២២កន្លងទៅ ខណៈឆ្នាំនេះបានបាក់បន្តផ្នែកខាងលើ មានប្រវែងប្រហែង៤៥០ម៉ែត្រ មានជម្រៅ៥ ម៉ែត្រដែលរងការផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនគ្រួសារ៦គ្រួសារ ស្មើនឹង៦ខ្នងផ្ទះ អាចរុះរើចេញប្រសិនបើច្រាំងនៅតែបាក់បន្ត។

-ទីតាំងទី៧ នៅផ្លូវបេតុងចុងភូមិ បាក់ច្រាំងចូលដល់គ្រឹះផ្នែកខាងក្រោម មានប្រវែងបណ្តោយផ្លូវ ៨០ម៉ែត្រ។

លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូឃ្មុំ គូសបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តត្បូងឃ្មុំ គិតត្រឹមម៉ោង ៧ នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ ទឹកមានកម្ពស់ ១១,១៤ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកស្រក 0,២៨ ម៉ែត្រ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៣ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម